ព័ត៌មានជាតិ

ចាងហ្វាងអង្គភាព TVFB បាននាំលោក សុវណ្ណរិទ្ឋី និងបុគ្គលិកមួយចំនួន ទៅសុំអត់អោន អភ័យទោសពីឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់នាំក្រសួងព័ត៌មាន

BY
Khmerpress
January 26, 2023
ចាងហ្វាងអង្គភាព TVFB បាននាំលោក សុវណ្ណរិទ្ឋី និងបុគ្គលិកមួយចំនួន ទៅសុំអត់អោន អភ័យទោសពីឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់នាំក្រសួងព័ត៌មាន

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ផុស សុណ្ណ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាងហ្វាងអង្គភាពគេហទំព័រ www.st-tvfb.com បាននាំលោក សុវណ្ណរិទ្ឋី និងបុគ្គលិកមួយចំនួន សុំអត់អោន អភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់នាំក្រសួងព័ត៌មាន។

ក្រោយផ្ទុះការវែកញែកក្នុងបណ្ដាញសង្គម ពីគ្រោះថ្នាក់ចរាចរណ៍ រឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូនៅស្ពានជ្រោយចង្វារ ដែលបង្កឱ្យការភ្ញាក់ផ្អើលកន្លងមកនេះ ក៏ឃើញថានៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបញ្ឈប់កុំបន្តចែកចាយតទៅទៀតផងដែរ។

ក្នុងនោះយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ផុស សុណ្ណ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «លោកស្រី គឹម សុធា ហៅលី ណា ចាងហ្វាង អង្គភាពគេហទំព័រ www.st-tvfb.com លោក សុវណ្ណ សុខា បាននាំលោក សុវណ្ណរិទ្ឋី និង បុគ្គលិកមួយចំនួន មកសុំឲ្យជួយពាំនាំ នូវ ពាក្យសុំអត់អោន អភ័យទោស ពីឯកឧត្តមរដ្ឋមន្រ្តី និង ថ្នាក់នាំក្រសួងព័ត៌មាន ក៏ដូចជារៀមច្បងជាអ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តជ្រុលជ្រួស ពីបន្ទាត់វិជ្ជាជីវៈនាពេលកន្លងទៅ ៕»

ប្រភព៖ Sovan Phos

Share This Post: