ព័ត៌មានជាតិ

អាកាសធាតុនឹងបន្តចុះត្រជាក់បន្ថែមទៀត ដោយតំបន់ខ្លះអាចចុះត្រជាក់ដល់១៤អង្សាសេ

BY
Khmerpress
January 27, 2023
អាកាសធាតុនឹងបន្តចុះត្រជាក់បន្ថែមទៀត ដោយតំបន់ខ្លះអាចចុះត្រជាក់ដល់១៤អង្សាសេ

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

អាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាធធ្លាក់ចុះពី ១៤-១៦អង្សាសេ។ រីឯបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៧-២១ អង្សាសេ។ ចំណែកនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០ អង្សាសេ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: