ព័ត៌មានជាតិ

ឯកឧត្តម ឯម ច័ន្ទមករា ប្រតិកម្មបែបនេះ ក្រោយឃើញផលិតករកម្មវិធីមួយបានយកស្គរ«សម្ភោរ» ទៅច្នៃប្រើដាក់កែវទឹកទៅវិញ

BY
Naren
January 27, 2023
ឯកឧត្តម ឯម ច័ន្ទមករា ប្រតិកម្មបែបនេះ ក្រោយឃើញផលិតករកម្មវិធីមួយបានយកស្គរ«សម្ភោរ» ទៅច្នៃប្រើដាក់កែវទឹកទៅវិញ

អ្នកបង្កើតមាតិកាម្នាក់ជាស្ថាបនិកគេហទំព័រហ្វេសបុក Think with PingAnn ត្រូវបានមហាជនសម្តែងការមិនពេញចិត្ត ក្រោយយកស្គរសម្ភោរទៅច្នៃប្រើឧបករណ៍ភ្លេងបុរាណខ្មែរសម្រាប់ដាក់កែវទឹក នៅក្នុងវីដេអូថ្មីរបស់ខ្លួន។ ក្នុងនោះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពីបានឃើញផលិតករកម្មវិធីមួយបានយកស្គរ«សម្ភោរ» ទៅច្នៃប្រើដាក់កែវទឹកទៅវិញ។

ឯកឧត្តមបានលើកឡើងថា ៖ «តើខ្វះឧបករណ៍ច្នៃធ្វើតុឬអី??? បានជាផលិតករកម្មវិធីនេះ មិនប្រើការពិចារណាឱ្យបានជ្រៅជ្រះអំពីឧបករណ៍ស្គរ ដ៏មានតម្លៃពីកេរ្តិ៍ដំណែលដូនតាខ្មែរ តាំងពីបុរាណកាលមក នោះគឺស្គរ«សម្ភោរ» ដែលជាទូទៅមុនប្រគំគឺគ្រូភ្លេងតែងនាំគ្នាអុជធូបថ្វាយ។ ឧបករណ៍ស្គរខ្មែរយើងខ្លះទៀត គឺគេប្រើ «ស្គរ» សម្រាប់ទួងយក «ជ័យ» ផង! តើនោះគឺជាចេតនាឬអចេតនា? ខ្ញុំសង្ឃឹមថាម្ចាស់ផេកឬផលិតករមិនមែនគ្រាន់តែលុបវីដេអូនេះទេ ប៉ុន្តែលោកអ្នកគប្បីពិចារណាធ្វើយ៉ាងណាឱ្យសមនឹងការធ្វើបែបនេះ។ ខ្ញុំសរសើរចំពោះខ្លឹមសារនៃបទសំភាសន៍និងការផលិតកម្មវិធីនេះ ប៉ុន្តែខ្ញុំប្រឆាំងដាច់ខាតក្នុងការយកឧបករណ៍ភ្លេងបុរាណខ្មែរដែលមានតម្លៃនេះមកច្នៃធ្វើជាតុដាក់កែវទឹក រួចអង្គុយស្ទើរដាក់ជើងលើបែបនេះ»៕

Share This Post: