ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nokia ប្រកាសពីប្រាក់ចំណូលកើនឡើងដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ

BY
Naren
January 27, 2023
ក្រុមហ៊ុន Nokia ប្រកាសពីប្រាក់ចំណូលកើនឡើងដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ

ក្រុមហ៊ុន Nokia កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសលទ្ធផលអាជីវកម្មសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ជាមួយនឹងប្រាក់ចំណូល ចំនួន៨.១ ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនបានកើនឡើងជិត២០% ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។ យោងតាម Reuters តម្លៃភាគហ៊ុនរបស់ Nokia នៅទីក្រុង Helsinki (ហ្វាំងឡង់) ក្នុងវគ្គបើកដំណើរការនៅថ្ងៃដដែលនោះ បានកើនឡើង ៥.៨%។

លោក Pekka Lundmark នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បាននិយាយថា ចំណែកទីផ្សាររបស់ក្រុមហ៊ុននៅក្នុងវិស័យឧបករណ៍ទូរគមនាគមន៍កំពុងកើនឡើង ដែលភាគច្រើនមកពីកិច្ចសន្យាដើម្បីដាក់ពង្រាយបណ្តាញ 5G នៅក្នុងប្រទេសដូចជាប្រទេសឥណ្ឌា។ ក្រុមហ៊ុនក៏បានធ្វើពិពិធកម្មមូលដ្ឋានអតិថិជនរបស់ខ្លួនដើម្បីរួមបញ្ចូលវិស័យឧស្សាហកម្មដែលជំរុញឱ្យបង្កើតបណ្តាញ 5G ឯកជននៅក្នុងរោងចក្រថាមពល និងអណ្តូងរ៉ែ។

Lundmark គូសបញ្ជាក់ពីចក្ខុវិស័យកំណើនរបស់ Nokia សម្រាប់ឆ្នាំថ្មី ផ្ទុយពី Ericsson ដោយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២ ក្រុមហ៊ុនស៊ុយអែតមួយនេះបានរាយការណ៍ពីប្រាក់ចំណូលទាបជាងការរំពឹងទុក ដោយប៉ាន់ប្រមាណប្រាក់ចំណេញនៅក្នុងផ្នែកឧបករណ៍បណ្តាញនឹងធ្លាក់ចុះនៅឆ្នាំ២០២៣។ ដោយលើកឡើងពីការលក់ខ្សោយនៃឧបករណ៍ 5G នៅក្នុងទីផ្សារដូចជាសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Nokia មិនមានផ្នែកណាមួយបានខាតបង់ឡើងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។ ក្រៅពីបណ្តាញទូរសព្ទចល័ត ផ្នែកសេវាកម្ម Cloud បានកត់ត្រាប្រាក់ចំណេញ១៣.៩% លើប្រាក់ចំណូល ចំនួន១.២ពាន់លានដុល្លារ៕ ប្រភព៖ zingnews

Share This Post: