បច្ចេកវិទ្យា

តើអ្នកកំពុងទន្ទឹងរង់ចាំម៉ូដែលថ្មី OPPO Reno8 T 4G មែនទេ? គ្រប់យ៉ាងដែលអ្នករង់ចាំមកដល់ហើយ

BY
Liny Chan
February 21, 2023
តើអ្នកកំពុងទន្ទឹងរង់ចាំម៉ូដែលថ្មី OPPO Reno8 T 4G មែនទេ? គ្រប់យ៉ាងដែលអ្នករង់ចាំមកដល់ហើយ

បន្ទាប់ពីជោគជ័យខ្លាំងលើការលក់ OPPO Reno8 ឥឡូវនេះដើមឆ្នាំ 2023 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា កំពុងដុតដៃដុតជើងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series រឹតតែអស្ចារ្យជាងមុនមានការផ្លាស់ប្តូរជាច្រើន និងលេចធ្លោជាងមុនទាំងការរចនាបថដែលមិនធ្លាប់មាន សមត្ថភាពកម្លាំងខ្លាំងមិនធ្លាប់មាន និងកាមេរ៉ាធំមិនធ្លាប់មាន អាចនិយាយបានថា លើកនេះមិនដូចមុន។

ប្រហែលអ្នកមួយចំនួនបានដឹងខ្លះៗរួចមកហើយអំពី Reno8 T 5G តម្លៃ $399 ហើយក្នុងនោះ OPPO ក៏មិនភ្លេចយក Reno8 T 4G តម្លៃ $349 ដើម្បីជាជម្រើស និងងាយស្រួលដល់អតិថិជនសម្រេចចិត្ត។ ដូចនេះ សំណួរពីអ្នកតាមដានវិស័យស្មាតហ្វូន និងសំណាក់អតិថិជនជាច្រើនឆ្ងល់ថា តើទូរស័ព្ទនេះសក្កិសមសម្រាប់អ្នកប្រើប្រាស់ទេ? តោះ! ឥឡូវមកដឹងពីគុណសម្បត្តិលម្អិតពី OPPO Reno8 T 4G ៖
• កាមេរ៉ាធំមិនធ្លាប់មាន! កាមេរ៉ា Portrait 100MP ធំបំផុតក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា!
OPPO Reno8 T 4G បំពាក់កាមេរ៉ាធំមិនធ្លាប់ទំហំធំ 100MP ទទួលបានគុណភាពរូបកាន់តែច្បាស់ លម្អិតគ្រប់ចំណុច និងស្រស់ស្អាតធម្មជាតិពិតៗ។ ប្រាកដណាស់! OPPO តែងតែកែលម្អ និងនាំអ្វីដែលថ្មីឲ្យកាន់តែភ្ញាក់ផ្អើលសម្រាប់អ្នកចូលចិត្តថតរូប។ ដូចនេះជឿថា Reno8 T នឹងក្លាយជាដៃគូដែលមិនអាចខ្វះបានសម្រាប់អ្នកក្នុងការផ្តិតរូបភាពដ៏ល្អឥតខ្ចោះ។
• សមត្ថភាពកាន់តែខ្លាំង RAM 8GB + 8GB | ROM 256GB
OPPO Reno8 T 4G អាចកំណត់ RAM បន្ថែមបានច្រើនជាងមុន ជាមួយជម្រើសខ្ពស់បំផុត 8GB ជួយឲ្យល្បឿនដំណើរការរលូន បើកកម្មវិធីច្រើនយ៉ាងណាក៏មិនរអាក់រអួលដែរ។ ចំណែកទំហំផ្ទុកក្នុងម៉ាស៊ីន 256GB ជាទំហំផ្ទុកធំបំផុតបើធៀបទៅស្មាតហ្វូនក្នុងកម្រិតតម្លៃដូចគ្នា ដែលជួយសម្រួលដល់ការប្រើប្រាស់បានកាន់តែយូរ មិនបារម្ភខ្លាចពេញ និងមិនចាំបាច់ទិញ Memory បន្ថែមឡើយ។
• កម្សាន្តគ្មានដែនកំណត់ 5000mAh + 33W SuperVOOC

OPPO Reno8 T 4G បំពាក់ថាមពលថ្ម 5000mAh បំពេញការកម្សាន្តប្រចាំថ្ងៃដ៏ច្រើនសន្ធឹកសន្ធាប់ ដូច្នេះឈប់បារម្ភបញ្ហាប្រើមិនគ្រប់ទៀតទៅ។ មិនតែប៉ុណ្ណោះ វាគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC ដែលអាចបំពេញថាមពលកាន់តែរហ័ស! មានធុរៈចេញក្រៅស្របពេលទូរស័ព្ទអស់ថ្មមិនមិនមែនជាបញ្ហាឡើយ សាកថ្មមួយភ្លែត ហើយបន្តបេសកកម្មរបស់អ្នកបានហើយ។
ក្រៅពីនេះ OPPO Reno8 T 4G មានរចនាទាក់ទាញបែបយុវវ័យជាមួយម៉ូដស្បែក និងរចនាដោយស្បែក Fiberglass ពណ៌ស្រស់ចែងចាំង Sunset Orange ហើយមួយទៀតរចនាបថស៊ីវិល័យ OPPO Glow ពណ៌ Starry Black។ រីឯអេក្រង់ OPPO Reno8 T 4G មានទំហំ 6.4Inch ជាមួយនឹងកម្រិតច្បាស់ Full HD+ ពណ៌ដិតស្រស់ កម្រិតបង្ហាញរស់រវើក។ រឹតតែគួរឲ្យចាប់អារម្មណ៍ពិសេសសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តីគឺ OPPO Reno8 T 4G បំពាក់ Speaker 2 គ្រាប់ កម្រិតសម្លេង 200%។

ដូចនេះ តើអ្នកមានគម្រោងចង់ផ្លាស់ប្តូរទូរស័ព្ទទេ? អាចពិចារណានិងធ្វើការកក់ទុកមុនបានលើស្មាតហ្វូន OPPO Reno8 T Series ទាំងពីរម៉ូដែលនេះបាន Reno8 T 5G មានតម្លៃត្រឹមតែ $399ដុល្លារ និង Reno8 T តម្លៃ $349ដុល្លារ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី19 ដល់ 24 កុម្ភៈ 2023 ជាមួយនឹងការថែមជូនកញ្ចប់កាដូ ៖
• Reno8 T 5G ថែមកាដូតម្លៃស្មើ $200ដុល្លារ រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $79, ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
• Reno8 T ថែមកាដូតម្លៃស្មើ $121ដុល្លារ រួមមាន៖ ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕

Share This Post: