សង្គម

អបអរសាទរ! កីឡាករគុនខ្មែរ ព្រំ សំណាង ទទួលបានម៉ូតូមួយគ្រឿង ពីអភិបាលខេត្តកំពង់ស្ពឺ

BY
Naren
March 1, 2023
អបអរសាទរ! កីឡាករគុនខ្មែរ ព្រំ សំណាង ទទួលបានម៉ូតូមួយគ្រឿង ពីអភិបាលខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានប្រគល់ម៉ូតូមួយគ្រឿង ដល់កីឡាករគុនខ្មែរ ព្រំ សំណាង ជាការលើកទឹកចិត្ត។

បើយោងតាមសំណេររបស់ ឯកឧត្តម វ៉ី សំណាង នៅលើគណនីហ្វេសប៊ុកផ្លូវការបានឱ្យដឹងថា៖ «ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។ សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាងសូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។ សូមអរគុណ»៕

Share This Post: