សង្គម

សមត្ថកិច្ចជំនាញ កំពុងស្វែងរកអ្នកបង្ហោះព័ត៌មានមិនពិត ដែលថារាល់ការផាកពិន័យចរាចរណ៍គឺសម្រេចដេាយការចាប់គ្រាប់បាល់

BY
Naren
March 3, 2023
សមត្ថកិច្ចជំនាញ កំពុងស្វែងរកអ្នកបង្ហោះព័ត៌មានមិនពិត ដែលថារាល់ការផាកពិន័យចរាចរណ៍គឺសម្រេចដេាយការចាប់គ្រាប់បាល់

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានបដិសេធដំណឹងដែលលើកឡើង រាល់ការផាកពិន័យចរាចរណ៍គឺសម្រេចដេាយការផ្សងសំណាងចាប់គ្រាប់បាល់។

បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ One Player បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុក  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកមួយនេះ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ចំពោះព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត ដែលចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វេីការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត៕

Share This Post: