ចំណេះដឹង

បាយទឹករួចដឹងតែងងុយចង់តែគេង ទាំងនេះហើយជាមូលហេតុ

BY
Naren
March 17, 2023
បាយទឹករួចដឹងតែងងុយចង់តែគេង ទាំងនេះហើយជាមូលហេតុ

(សុខភាព)៖ នៅពេលបរិភោគបាយរួច ពេលខ្លះយេីងហាក់មានអារម្មណ៍ងោកងុយ ទន់ត្របកភ្នែក ពិសេសពេលយេីងបរិភោគអាហារដែលសំបូរជាតិស្ករ (Carbohydrates ឬGlucides) និងជាតិសាច់ឬប្រូតេអ៊ីន។ អារម្មណ៍ងោកងុយ ទន់ត្របកភ្នែកក្រោយបរិភោគអាហារនេះ ក្នុងភាសាវេជ្ជសាស្ត្រ គេហៅថា Postprandial Somnolence ។

ពេលជាតិប្រូតេអ៊ីនចូលទៅដល់ក្រពះ អង់ហ្ស៊ីមនៅក្នុងរសក្រពះកាត់ជាតិប្រូតេអ៊ីនឱ្យទៅជាម៉ូលេគុលអាស៊ីអាមីណេតូចៗ។ អាស៊ីតអាមីណេមួយប្រភេទ គេហៅថាទ្រីពតូហ្វាន(Tryptophan C11H11N2O2)។ នៅពេលដែលអាស៊ីអាមីណេទ្រីពតូហ្វាននេះជ្រាបចូលក្នុងចរន្តឈាមនៅពោះវៀនតូច វារត់ទៅភ្ញោចឱ្យកោសិកាខួរក្បាលផលិតជាតិអ័រម៉ូនមួយប្រភេទហៅថា សេរ៉ូតូនីន (Serotonin) គឺសេរ៉ូតូនីននេះហេីយដែលដេីរតួរសំខាន់ក្នុងវដ្តដំណេករបស់មនុស្សយេីង (Sleep Cycle)។

ភាពងោកងុយក្រោយបរិភោគអាហារនេះ​ វាជារឿងធម្មតា​ មិនមានអ្វីគួរឱ្យបារម្ភឡេីយ។ វាអាចប្រែប្រួល​ទៅតាមបុគ្គល​ និងកត្តាមួយចំនួនដូចជា៖​

​-​ ប្រភេទ​ និងបរិមាណអាហារដែលយេីងបរិភោគ។ អាហារដែលសំបូរជាតិស្ករ​ និងសាច់ច្រេីន​ អាចធ្វេីឱយយេីងងោកងុយខ្លាំង។ ហូបច្រេីនងងុយជាងញ៉ាំតិច។

-​ ពេលវេលាដែលយេីងបរិភោគ។ បរិភោគអាហារពេលថ្ងៃ​ ច្រេីនងោកងុយជាបរិភោគនៅពេលយប់។

-​ អត់ងងុយពីយប់​។

ទោះជាយ៉ាងណាក៏ដោយ​ មានជំងឺមួយចំនួនដែលអាចធ្វេីឱ្យអ្នកជំងឺងោកងុយខ្លាំងខុសធម្មតា។ ជំងឺទាំងនោះអាចជា៖

– ទាស់ចំណី​ (Food Intolerances) ឬអាលែកហ្ស៊ី
– រលាកពោះវៀនដោយសារប្រតេអ៊ីនប្រភេទ​ Gluten (Celiac Disease)
– ស្លេកស្លាំង​ (Anemia)
– ទឹកនោមផ្អែម

ដោយឡែក អ្នកជំនាញខាងផ្នែកអាហារបានណែនាំឱ្យសម្រាកក្នុងរយៈពេលមួយក្រោយបរិភោគអាហារដើម្បីឱ្យប្រព័ន្ធរំលាយអាហារ ពិសេសក្រពះ អាចរំលាយអាហារបានល្អ ចៀសវាងហានិភ័យមួយចំនួន ដូចជាក្អួតចង្អោរជាដើម។ រយៈពេលសម្រាកគឺអាស្រ័យទៅតាមប្រភេទ និងបរិមាណអាហារដែលយើងបរិភោគ អាច២០ទៅ៣០នាទី។ ប្រភព៖ divakaradot /medicalnewstoday/healthline.com/

Share This Post: