បច្ចេកវិទ្យា

មិនមែនដំបូង ប៉ុន្តែ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត! មកដល់ឆាប់ៗនេះហើយ

BY
Liny Chan
March 18, 2023
មិនមែនដំបូង ប៉ុន្តែ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត! មកដល់ឆាប់ៗនេះហើយ

ស្មាតហ្វូនអេក្រង់បត់កំពុងក្លាយជាប្រធានបទដ៏ពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន ទើបជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនធំៗងាកមកប្រកួតប្រជែងលើទីផ្សារ និងដណ្តើមយកទឹកចិត្ត ការស្រលាញ់ពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះឃើញថា ក្រុមហ៊ុនមួយចំនួនដែលផលិតស្មាតហ្វូនបត់បានខិតខំជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ប៉ុន្តែឥឡូវនេះវាបែរជាទទួលរងសម្ពាធទៅវិញដោយសារឃើញថាមានអ្នកចំណូលថ្មីគឺ Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO ដែលនេះអាចនិយាយបានថា ទោះបីជាវាមកក្រោយគេបន្តិចមែន ប៉ុន្តែចំពោះសមត្ថភាព លក្ខណៈសម្បត្តិ ជាពិសេសអេក្រង់ខាងក្រៅឬហៅថា Cover Screen គឺមានភាពអស្ចារ្យជាងគេតែម្តងដែលនាំឲ្យ ស្មាតហ្វូនអេក្រង់បត់មួយចំនួនកំពុងភ័យខ្លួន និងប្រឈមមុខខ្លាំងជាមួយដៃគូប្រកួតប្រជែង។

យ៉ាងណាមិញ បើក្រឡេកទៅមើល Facebook page របស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាក៏បានត្រៀមបញ្ចេញ ព័ត៌មានទាក់ទងនឹងស្មាតហ្វូនបត់ Find N2 Flip ដែលនេះពិតជារំភើបខ្លាំងណាស់ ទីបំផុតក្តីស្រមៃក្លាយជាការពិតហើយ ក្រោយពីឃើញ OPPO បានប្រកាសថានឹងមានអ្វីដែលថ្មីក្នុងពេលឆាប់ៗនេះជាមួយនឹងស្មាតហ្វូនអេក្រង់បត់ខាងក្រៅធំជាងគេ កាន់តែស្រួលប្រើ។

ចំពោះ OPPO Find N2 Flip ជាស្មាតហ្វូនដែលមានអេក្រង់ខាងក្រៅធំជាងគេក្នុងចំណោមស្មាតហ្វូនបត់ទាំងអស់ ដែលអេក្រង់ខាងអេក្រង់វាមានទំហំ 3.26” ដែលផ្តល់ឲ្យអ្នកប្រើប្រាស់អាចធ្វើការបញ្ជាទៅលើមុខងារនីមួយៗនៅលើអេក្រង់នេះបានយ៉ាងរលូន។ បើតាមដឹងមានកម្មវិធី Apps ចំនួន 6 នឹងដាក់អោយប្រើប្រាស់នៅលើអេក្រង់ខាងក្រៅ (Cover screen) របស់ស្មាតហ្វូន Find N2 Flip នេះ។ កម្មវិធី Apps ទាំងនេះគឺមានដូចជា weather widget, ម៉ោង, កាមេរ៉ា, ប្រតិទិន និង earbud settings ជាដើម។ អ្វីដែលរឹតតែចាប់អារម្មណ៍ជាមួយអេក្រង់ធំខាងក្រៅនេះ គឺយើងអាចធ្វើការថតរូបយ៉ាងស្រស់ស្អាត និងផ្តល់ភាពងាយស្រួល។

ចំណុចពិសេសដែលគ្រប់គ្នាចង់ដឹងបន្ថែមទៀតនោះគឺនៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះគឺវាបានប្រើប្រាស់នូវគន្លឹះភ្ជាប់អេក្រង់ទាំងពីរដែល OPPO បានលម្អិតបំផុត និងធ្វើតេស្តច្រើនដងដើម្បីសម្រេចប្រើប្រាស់នូវគន្លឹះអេក្រង់ដែលប្រៀបដូចជាបេះដូងរបស់ស្មាតហ្វូនបត់នេះ។ បន្ថែមពីនេះជាមួយនឹង Flexion Hinge គឺមានការឌីហ្សាញយ៉ាងរឹងមាំទោះបីជាប្រើពេលយូរឆ្នាំក៏ដោយ OPPO ផលិតមកយ៉ាងលម្អិតធ្វើឲ្យស្នាមផ្នត់នៃអេក្រង់មើលសឹងមិនឃើញតែម្តង បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។ មួយវិញទៀតស្មាតហ្វូនបត់នេះបានប្រើប្រាស់នូវទម្រង់ប្រព័ន្ធ cam system និងការប្រើ 1/4 spindle assembly ដែលអាចអនុញាតអោយគន្លឺះនេះអាចបត់ឬអង្គុយនឹងបានក្នុងទម្រង់ចន្លោះពី 45° និង 110° បានយ៉ាងល្អ។

សូម្បីថាមពលថ្មក៏ធំជាងគេដែរបើធៀបជាមួយស្មាតហ្វូនបត់ដទៃ ដែលអេក្រង់បត់ដទៃមានថាមពលថ្មធំបំផុតត្រឹម 4000mAh ចំណែក OPPO Find N2 Flip បំពាក់ថាមពលថ្ម 43000mAh ថែមទាំងបំពាក់បច្ចេកវិទ្យាសាកថ្មកម្លាំង 44W SUPERVOOC™ ទៀតផង។

ប្រាប់បន្តិចមើល តើអ្នកណាខ្លះរង់ចាំស្មាតហ្វូនបត់ជំនាន់ថ្មីនេះ? ហើយអ្នកណាខ្លះកំពុងល្ងង់ស្នេហ៍ស្មាតហ្វូនបត់នេះ? OPPO Find N2 Flip ជាអ្វីដែល OPPO នឹងបង្ហាញជូនក្នុងពេលឆាប់ៗនេះ ដូចនេះកុំភ្លេចរង់ចាំទទួលស្វាគមន៍ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Find N2 Flip នេះផង។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចចូលទៅកាន់ Facebook page របស់ OPPO៕

Share This Post: