សិល្បៈ

បានដឹងនៅថាម្ចាស់បទចម្រៀងណាបានឈ្នះពាន «បទចម្រៀងប្រចាំឆ្នាំ» នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី PMA 2023?

BY
Khmerpress
March 19, 2023
បានដឹងនៅថាម្ចាស់បទចម្រៀងណាបានឈ្នះពាន «បទចម្រៀងប្រចាំឆ្នាំ» នៅកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី PMA 2023?

កាលពីយប់ថ្ងៃទី 18 ខែមីនា ឆ្នាំ 2023 កម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 ដែលរៀបចំដោយខាងក្រុមហ៊ុនស្មាត បានប្រារព្ធធ្វើឡើងយ៉ាងគគ្រឹកគគ្រេង។
ពានរង្វាន់ Pleng គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដំបូងនៅ ប្រទេសកម្ពុជាដែលធ្វើឡើងដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។

នៅឆ្នាំទី 2 នៃការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards នេះ កម្មវិធីត្រូវបានប្រារព្ធឡើងនៅក្នុងបុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម ដែលបានការចូលរួមពីសំណាក់តារា និង បុគ្គលល្បីៗចូលរួមជាច្រើននាក់ ជាមួយនឹងការរៀបចំខ្លួនដ៏លេចធ្លោរអស់ស្ទះ!

កាន់តែពិសេសនោះ នៅឆ្នាំ 2023 នេះពានរង្វាន់ពិសេសៗមានដល់ទៅ 14 រង្វាន់ ឯណោះ! តែក្នុងចំណោមនោះពានរង្វាន់ដែលប្រិយមិត្តអន្ទះសារចង់ដឹងថាម្ចាស់ពានជានរណាគឺ ពានបទចម្រៀងប្រចាំឆ្នាំត្រូវអត់?

សម្រាប់ពាននេះគឺគ្មាននរណាសមជាងម្ចាស់ពានដែលទទួលបានយប់មិញទេ ព្រោះតារារូបនេះគឺមានប្រជាប្រិយភាពមែនទែន ហើយយប់មិញនេះគាត់ក៏ធ្វើឲ្យគេភ្ញាក់ផ្អែលនៅពេលដែលគាត់ទទួលបានពានច្រើនជាងគេបំផុត សឹងតែពាក់កណ្តាលម្នាក់ឯងទៅហើយ!

ម្នាក់នោះមាននរណាទៀតក្រៅពីលោក G-Devith! លោកបានទទួលពាន «បទចម្រៀងប្រចាំឆ្នាំ» ជាមួយនឹងបទ “I’m Bored” ដែលអាចថាបានថាជាបទដែលពេញនិយមជាងគេនៅក្នុងឆ្នាំ 2023 នេះឯង!

ក្រៅពីនោះ តារាដែលមានទេពកោសល្យជាច្រើននាក់ក៏បានទទួលបានពានដ៏អស្ចារ្យដូចជា

● សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ បានទៅលើ TEY$
● បទចម្រៀងរួមគ្នាប្រចាំឆ្នាំ បានទៅលើ KingChi និង Mc Sey បទ<<កាលុងឃុង>>
● បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ បានទៅលើ ពូឃ្លាំង និង សំណាង សូរិយា បទ <<គ្រលាស់>>
● បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ បានទៅលើ ខាត់ សុឃឹម <<អូនលែងប្ដីហើយ>>
● សិល្បការិនីប្រចាំឆ្នាំ បានទៅលើ ទេព បូព្រឹក្ស
● សិល្បករស្តាប់ច្រើនជាងគេ បានទៅលើ ខេម
● សិល្បការិនីស្តាប់ច្រើនជាងគេ បានទៅលើ តន់ ចាន់សីម៉ា
● ពានរង្វាន់សមិទ្ធផលដ៏អស្ចារ្យនៃជីវិត បានទៅលើ មាស សុខសោភា
● សិល្បករ-សិល្បការិនីថ្មីដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ
ដែលនាំមកជូនដោយ Vattanac Premium Beer & Dragon Premium Dark Beer

Share This Post: