ព័ត៌មានអន្តរជាតិ

បន្ទាប់ពីភាពតានតឹងបន្ទះឈីបរវាងអាមេរិក-ចិន ពេលនេះអាមេរិកកំពុងបង្វែរកាវិនិយោគទៅប្រទេសផ្សេង

BY
Naren
March 27, 2023
បន្ទាប់ពីភាពតានតឹងបន្ទះឈីបរវាងអាមេរិក-ចិន ពេលនេះអាមេរិកកំពុងបង្វែរកាវិនិយោគទៅប្រទេសផ្សេង

(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្តាហ៍មុនជាមួយនឹងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ថាសហរដ្ឋអាមេរិក នឹងវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងការវេចខ្ចប់បន្ទះឈីប (Semiconductor) ក្នុងប្រទេសកាណាដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលចេញផ្សាយដោយកាសែតអាមេរិក Fidelity លោក Trudeau បានប្រកាសថា មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមរិក International Business Machines Corporation (IBM) ដើម្បីអភិវឌ្ឍសមត្ថភាព semiconductor និងបន្ធូរបន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតបរទេស ជាពិសេសគឺប្រទេសចិនបន្ទាប់ពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់បានធ្វើឱ្យប្រទេសទាំងពីរមានភាពតានតឹងជាខ្លាំង។

តាមរយៈច្បាប់ផលិតកម្មការពារជាតិអាមេរិកនឹងផ្តល់កញ្ចប់ថវិកាចំនួន ២៥០លានដុល្លារ។ លោក Biden បានប្រកាសថាលោកនឹងវិនិយោគ ៥០លានដុល្លារ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកកាណា ក្នុងកាវិនិយោគលើកការវេចខ្ចប់ឧបករណ៍ Semiconductor។ Biden បានបន្ថែមទៀតថា អាមេរិកអាចនឹងវិនិយោគរហូតដល់ ១៨២លានដុល្លារក្នុងប្រទេសកាណាដា សម្រាប់គម្រោង Semiconductor ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: