ព័ត៌មានអន្តរជាតិ

ចាក់បញ្ចាំងមិនទាន់បានមួយសប្តាហ៍ផង រឿង «John Wick» វគ្គ៤ រកចំណូលបានរហូតដល់ ១៣៧.៥លានដុល្លារ ជុំវិញពិភពលោក

BY
Naren
March 27, 2023
ចាក់បញ្ចាំងមិនទាន់បានមួយសប្តាហ៍ផង រឿង «John Wick» វគ្គ៤ រកចំណូលបានរហូតដល់ ១៣៧.៥លានដុល្លារ ជុំវិញពិភពលោក

(បរទេស)៖ ភាពយន្តបែបវាយប្រហារ «John Wick: Chapter 4» ត្រូវបានគេដឹងថា បានសម្ពោធចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនាថ្មីៗនេះ ហើយគិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ រកចំណូលបានរហូតដល់ ១៣៧.៥លានដុលា្លរជុំវិញពិភពលោក ពោលគឺចំណូលនេះរកបាន ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនទាន់គ្រប់មួយសប្តាហ៍ផង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ខ្សែភាពយន្ត «John Wick: Chapter 4» រកចំណូលបានចំនូន ៧៣.៥លានដុល្លារ នៅអាមេរិកខាងជើង និង៦៤លានដុល្លារ ពីបណ្តាប្រទេសនានា ដែលធ្វើឲ្យចំណូលសរុបទូទាំងពិភពលោករកបាន ១៣៧.៥លានដុល្លារ។ ភាពយន្តបែបបាញ់ប្រហារ «John Wick» វគ្គ៤ គឺមានរយៈពេល ២ម៉ោង ៤៩នាទី ហើយចំណាយប្រាក់ក្នុងការផលិត យ៉ាងតិច១០០លានដុល្លារ។

ក្នុងវគ្គទីបួននេះ តួអង្គ Wick បានរកឃើញវិធីក្នុងការកម្ចាត់បក្សដែលគ្រប់គ្រងបណ្ដាញឃាតករ និងឧក្រិដ្ឋជននៅជុំវិញពិភពលោក ដើម្បីអាចទទួលបានសេរីភាពមកវិញ។ យ៉ាងណាក្ដីតួអង្គ Wick (វីក) ត្រូវកម្ចាត់សត្រូវដ៏មានអំណាចម្នាក់ជាមុនសិន ដែលសត្រូវម្នាក់នេះធ្លាប់ជាមិត្តចាស់របស់ខ្លួន គឺសម្តែងដោយកំពូលតារាហុងកុងកុំកុំ ឬ Donnie Yen៕ ផ្តល់សិទិ្ធដោយ៖ Fresh News

Share This Post: