ព័ត៌មានជាតិ

ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ

BY
Naren
March 28, 2023
ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ និងបានស្នើឱ្យអភិបាលរាជធានីខេត្ត តាមបណ្តាផ្លូវនេះជួយសម្រួលការសិក្សានេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើជូនតាមបណ្តារាជធានីខេត្ត ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំលោកអភិបាលរាជធានី ខេត្ត មេត្តាជួយអន្តរាគមន៍សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

Share This Post: