PR

Dumex SuperGold Kid គាំទ្រតារាឆ្នើមនាពេលអនាគតជាមួយនឹងការឧបត្ថម្ភផ្តាច់មុខលើកម្មវិធី Cambodian Idol Junior

BY
Liny Chan
May 19, 2023
Dumex SuperGold Kid គាំទ្រតារាឆ្នើមនាពេលអនាគតជាមួយនឹងការឧបត្ថម្ភផ្តាច់មុខលើកម្មវិធី Cambodian Idol Junior

ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង 900 លាននាក់នៅទូទាំងពិភពលោក ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារដែលសម្បូរសារធាតុចិញ្ចឹម។ ល្អដល់ការទ្រទ្រង់ ការលូតលាស់របស់កុមារ។

Dumex SuperGold Kid ដែលជាម៉ាកយីហោ អាហារូបត្ថម្ភកុមារឈានមុខគេមួយក្នុងចំណោមម៉ាកយីហោផ្សេងទៀត បានចាប់ដៃគូជាផ្លូវការជាមួយកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក Cambodian Idol Junior តាមរយៈការឧបត្ថម្ភផ្តាច់មុខសម្រាប់រដូវកាលទី ២ នេះ។ ការឧបត្ថម្ភកម្មវិធីនេះ គឺជាការផ្តោតសំខាន់របស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់ឪពុកម្តាយ និងជួយពង្រីកសក្តានុពលរបស់កុមារកម្ពុជាថែមមួយកម្រិតទៀត។

អ្នកស្រី សុខ ម៉ីលី អ្នកគ្រប់គ្រងម៉ាកជាន់ខ្ពស់ផ្នែកម៉ាកយីហោ នៅក្រុមហ៊ុនដាណន់ កម្ពុជា បានលើកឡើងថា “មិនថាវាជាកម្មវិធីសិក្សាបន្ថែមដូចជា តន្ត្រី ឬមុខវិជ្ជាផ្សេងៗ ដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាក៏ដោយ Dumex SuperGold Kid ប្តេជ្ញាក្នុងការជួយកុមារកម្ពុជាដើម្បីស្វែងយល់ និងយល់ដឹងកាន់តែច្បាស់ ពីសមត្ថភាពរបស់ពួកគេ”។ ហើយលោក ឆែ សុខឡេង ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន ដាណន់ កម្ពុជា ក៏លើកឡើងបន្ថែមថា “លើសពីនេះទៅទៀត យើងជឿជាក់យ៉ាងពេញទំហឹងលើការអភិវឌ្ឍរួមរបស់កុមារ ដោយការជំរុញ លើកទឹកចិត្ត ក្នុងការបញ្ចេញនូវសមត្ថភាពសិល្បៈរបស់ពួកគេ ដូចដែលយើងជួយអភិវឌ្ឍជំនាញសិក្សារបស់ពួកគេផងដែរ។ នេះក៏ជាមូលហេតុមួយផងដែរ ដែលយើងមានមោទនភាព ធ្វើជាដៃគូឧបត្ថម្ភផ្តាច់មុខជាមួយ Cambodian Idol Junior ដែលជាវេទិកាដ៏ល្អមួយសម្រាប់កុមារកម្ពុជា ក្នុងការបញ្ចេញសមត្ថភាពក៏ដូចជាបង្ហាញនូវទេពកោសល្យផ្នែកតន្ត្រីរបស់ពួកគេ ដើម្បី កសាងនូវទំនុកចិត្ត និងការខិតខំប្រឹងប្រែងព្រមទាំងបង្កើតនូវមិត្តភាពថ្មីៗផងដែរ“។

ឈានចូលមកដល់រដូវកាលទី 2នេះ ដំណើរការប្រកួតរបស់ Cambodian Idol Junior គឺមានភាពស្រដៀងគ្នាទៅនឹង Cambodian Idol ដែរ។ វគ្គជម្រុះធ្វើឡើងក្នុងរយៈពេល 4សប្តាហ៍ ដោយមានគណៈកម្មការចំនួន 3នាក់ ធ្វើការវាយតម្លៃទៅលើការសម្តែងរបស់បេក្ខជន និងបេក្ខនារី។ បេក្ខជន និងបេក្ខនារី ដែលមានសមត្ថភាពនឹងត្រូវបានជ្រើសរើស ដើម្បីបន្តទៅកាន់វគ្គបន្ទាប់ ដែលពួកគេនឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងផ្សេងៗគ្នារៀងរាល់សប្តាហ៍។

គណកម្មការជម្រុះ ពិសេសរបស់ Cambodian Idol Junior និងជាតារាកិត្តិយស តំណាងឱ្យ Dumex SuperGold Kid គឺលោក នី រតនា លើកឡើងថា “វាជារឿងមួយដ៏រំភើប ដែលបានឃើញពីភាពមោះមុតរបស់តារាក្មេងៗ ទាំងនេះ“។ លោកបានបន្តថា ៖ “ ពីវគ្គជម្រុះដំបូង អ្នកអាចប្រាប់បានថា បេក្ខជនរូបណា ដែលមានសមត្ថភាពអាច ក្លាយជាតារាហើយបេក្ខជនរូបណាដែលត្រូវការ បង្ហាត់បន្ថែមទៀត។ វាមានភាពពិបាកបន្តិច ប៉ុន្តែវាជាការសាកល្បងភាពឆ្លាតវៃផ្នែកអារម្មណ៍របស់កុមារ ដូចគ្នានឹងការសាកល្បង សមត្ថភាព ច្រៀងរបស់ពួកគេផងដែរ“។

ជាមួយនឹងរូបមន្ត DHA និងPrebiotics ច្រើនជាងគេ 3 ដង Dumex SuperGold Kid ផ្តល់នូវគុណប្រយោជន៍ខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងម៉ាកទឹកដោះគោម្សៅផ្សេងទៀត ។ DHA ច្រើនជាង 3 ដង ជួយទ្រទ្រង់ដល់ការអភិវឌ្ឍខួរក្បាលឆ្លាតវៃ។ ការអភិវឌ្ឍខួរក្បាលអាចរួមបញ្ចូលការរៀនភាសា និងចក្ខុវិស័យ។ ខណៈពេលដែល Prebiotics ច្រើនជាង 3 ដង ជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ លោក ឆែ សុខឡេង ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនដាណន់កម្ពុជា បានលើកឡើងបន្ថែមទៀតថា “ការផ្តល់ឱ្យកុមារនូវមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ ដែលពួកគេត្រូវការ សម្រាប់ការអភិវឌ្ឍពេញលេញ គឺពិតជាសំខាន់ណាស់។ ទឹកដោះគោម្សៅ Dumex SuperGold Kid ផ្តល់ឱ្យកុមារនូវការគាំទ្រល្អ៣ ដែលរួមមាន៖ ខួរក្បាលល្អ អារម្មណ៍ល្អ និងក្រពះពោះវៀនល្អ។ ដូចនេះហើយ ឪពុកម្តាយនឹងមានភាពជឿជាក់បានថា កូនរបស់ពួកគាត់ នឹងអាចសម្រេចក្តីសុបិន និងក្លាយជាតារាដ៏ឆ្នើមមួយរូប”។

កម្មវិធី Cambodian Idol Junior មានការផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨ យប់ ដល់ ១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។

ទឹកដោះគោម្សៅ Dumex SuperGold Kid មានលក់នៅតាមហាងនានាទូទាំងប្រទេស។

សូមទស្សនាវីដេអូ:

អំពីក្រុមហ៊ុន ដាណន់ និង Dumex SuperGold Kid
ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាតំណាងនៃសមិទ្ធផលដំណោះស្រាយអាហារូបត្ថម្ភតាមបែបវិទ្យាសាស្ត្រ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ផលវិជ្ជមានដល់សុខភាពតាមរយៈអាហារសម្រាប់អ្នកដែលត្រូវការជាចាំបាច់ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កុមារមានអាយុដល់ 9 ឆ្នាំ។ សមិទ្ធផលរបស់យើង ដែលមានក្នុងប្រទេសកម្ពុជា រួមមានម៉ាកទឹកដោះគោកុមារក្នុងស្រុក និងក្រៅស្រុក ដូចជា Dumex Dugro, Dumex Super Gold Kid និង Aptakid ។
MOH License: #: 2476101123@ddf

Share This Post: