PR

ក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងចង្កៀងប្រណីត Limperial Home Luxury សាខាផ្លូវទំនប់ទួលគោក បើកថ្មីស្វាគមន៍អតិថិជនអាចមកប៉ះស្ទាប និងពិនិត្យគុណភាពផ្ទាល់ មុនសម្រេចចិត្តទិញ

BY
Liny Chan
May 31, 2023
ក្រុមហ៊ុនលក់គ្រឿងសង្ហារិម និងចង្កៀងប្រណីត Limperial Home Luxury សាខាផ្លូវទំនប់ទួលគោក បើកថ្មីស្វាគមន៍អតិថិជនអាចមកប៉ះស្ទាប និងពិនិត្យគុណភាពផ្ទាល់ មុនសម្រេចចិត្តទិញ

ក្រោយពីទទួលបាននូវការគាំទ្រខ្លាំង និងឱ្យតម្លៃខ្ពស់ពីសំណាក់អតិថិជននៅសាខាទី១ នារយៈពេលជាង ៤ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន Limperial Home Luxury បានបន្តបើកដំណើរការសាខាថ្មីមួយទៀត គឺហាង Limperial Home សាខាទំនប់ទួលគោក ដែលមានទីតាំងនៅលើផ្លូវទំនប់ទួលគោក 273 ប្រហែល 600ម៉ែត្រពីអង់តែងទួលគោក ដែលអតិថិជនអាចអញ្ជើញមកដល់សាខាផ្ទាល់ ដើម្បីត្រួតពិនិតពីគុណភាពគ្រឿងសង្ហារិម និងអំពូលភ្លើងគ្រប់ប្រភេទបានដោយសេរី មុនសម្រេចចិត្តទិញយកទៅប្រើប្រាស់។

ក្រុមហ៊ុន Limperial Home Luxury គឺជាក្រុមហ៊ុន លក់គ្រឿង សង្ហារិម លំដាប់អភិជន មានផ្គត់ផ្គង់ផលិតផលប្រណិតៗដូចជាគ្រឿងសង្ហារិមនាំចូលផ្ដាច់មុខម៉ាក Bicer Kardesler Mobilya ដ៏ល្បីល្បាញរបស់ ប្រទេសតួកគី មានដើមកំណើតតាំងពីឆ្នាំ 1976 ដែលមានការរចនាម៉ូតបែប Classic ឆ្លាក់ដោយដៃសុទ្ធសាធ ពីឈើខ្លឹមដ៏កម្រខាងប៉ែកអឺរ៉ុប ឈ្មោះ Hornbeam សម្រាប់តុបតែងលម្អ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងបន្ទប់ទទួលទានអាហារ។

ក្នុងនោះ Limperial Home Luxury មានលក់ចង្កៀងអគ្គិសនីម៉ូតអឺរ៉ុបដ៏ប្រណិតគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ រចនាឡើងពី គ្រីស្តាល់ K9, ស្ពាន់សុទ្ធ, និងមានស្រោបមាស 24K ស័ក្តិសមបំផុតសម្រាប់តុបតែងលម្អគេហដ្ឋានដូចជា ចង្កៀងរំយោល ចង្កៀងអិបពីដាន និងចង្កៀងជញ្ជាំង។

ក្រៅពី ចង្កៀង ប្រណិត នេះ សាខា ថ្មី នៃក្រុមហ៊ុន Limperial Home Luxury ក៏មាន ដាក់ តាំង និងលក់ គ្រឿងវត្ថុអនុស្សាវរីយ៍ប្រណិតៗ សម្រាប់តាំងលម្អ ផ្ដល់ភាពស្រស់ស្អាត និងលើករាសីដល់គេហដ្ឋានលោកអ្នក ។ ក្រៅពីផ្គត់ផ្គង់គ្រឿងសង្ហារិម និងអំពូលប្រណីតៗ ក្រុមហ៊ុន ក៏ មានផ្ដល់ សេវាកម្មប្រឹក្សាយោបល់ ដឹកជញ្ជូន តម្លើង និងសម្អាតចង្កៀងដោយឥតគិតថ្លៃនិង សេវាកម្មជួសជុលជាដើម។

ឈុតនៃគ្រឿងសង្ហារិម ដែលមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន Sultan Sofa Set (Sultan = ស្ដេច ឬ អធិរាជ) Sehrazat Sofa Set (Sehrazat = ម្ចាស់ក្សត្រី) ជា ឈុតធំជាងគេនៃ Collection ទាំងអស់របស់ប្រេន Bicer Kardesler Mobilya ។

តំណាងក្រុមហ៊ុន Limperial Home Luxury បានឱ្យដឹងថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Limperial Home Luxury មានការគាំទ្រខ្លាំងមកដល់បច្ចុប្បន្ន និងអាចបើកដំណើរការសាខាថ្មី Limperial Home (សាខាទំនប់ទួលគោក) ដោយប្រកាន់ភាពស្មោះត្រង់ គុណភាពផលិតផលល្អ (មានម៉ាកប្រេន និងប្រភពច្បាស់លាស់) សេ វាកម្មល្អ (សេវាកម្មរហ័ស ផ្ដល់នូវទំនុកចិត្តខ្ពស់)។

ឆន្ទៈចម្បងមួយទៀត ក្រៅពីលក់ផលិតផលគុណភាពដើមជូនអតិថិជននៅកម្ពុជា គឺអតិថិជននឹងមិនពិបាកធ្វើដំណើរចេញក្រៅប្រទេសស្វែងរកផលិតផលដោយខ្លួនឯងទៀតនោះទេ ដែលការណ៍នេះ អាចប្រឈមនឹងផលលំបាកជាច្រើន ដូចជា ត្រូវរង់ចាំយូរ មិនមានទំនុកចិត្ត ប្រឈមនឹងការបាក់បែក ជាយថាហេតុ។ ដូច្នេះហើយ ទើបក្រុម ហ៊ុន Limperial Home បាននាំចូលផលិតផលគុណភាពដើមផ្ទាល់ពីរោងចក្រ និងប្ដេជ្ញា ផ្ដល់សេវាកម្មយ៉ាងឥតខ្ចោះចំពោះ អតិថិជន ទាំងដឹកជញ្ជូន ធានាសុវត្ថិភាព និងទំនុនកចិត្តដល់គេហដ្ឋានអតិថិជន។

Limperial Home (សាខាទំនប់ទួលគោក) មានអាស័យដ្ឋាននៅ អគារលេខ#80, ផ្លូវទំនប់ទួលគោក 273, ភូមិបាក់ទូក, សង្កាត់ទួលសង្កែទី1, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 441, 061 610 222, 016 610 222។
𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialhome.com/
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: t.me/LimperialHome
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞: https://www.facebook.com/limperialhome
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://www.instagram.com/limperialhome/
𝐘𝐨𝐮𝐓𝐮𝐛𝐞: https://shorturl.at/lzBV7 (https://shorturl.at/lzBV7?fbclid=IwAR0uFEuzUMc6McU0uq5g95ab1LJoWyDd_hPg4cbrfTjS41ld_VT696DybPA)
𝐌𝐚𝐩: https://goo.gl/maps/YZHQ69i8BpkahEYW6 Limperial Home Luxury មានអាស័យដ្ឋាននៅ អាគារលេខ#767, ផ្លូវកម្ពុជាក្រោម, ជិតស្ពានអាកាស៧មករា, ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 421, 061 610 222, 016 610 222។ 𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialluxury.com/
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://t.me/limperialhomeofficial (https://t.me/limperialhomeofficial?fbclid=IwAR2J5uJWYZNME_9WCAq5-hfcNM-RxZ3N_nLx-JfUFJAiItjcgF4iSxjoImk)
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: https://www.facebook.com/limperialhomeluxury
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://www.instagram.com/limperial_home_luxury/
𝐘𝐨𝐮𝐓𝐮𝐛𝐞: https://bit.ly/3E7I66M
𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@limperial_home_luxury?lang=en
𝐌𝐚𝐩: https://bit.ly/3qPMyiY

Share This Post: