សង្គម

រំជួលចិត្ត! ក្មេងប្រុសម្នាក់ សុំច្បាប់គ្រូទៅជួយម្តាយលាងចានឱ្យគេ ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព

BY
Khmerpress
June 2, 2023
រំជួលចិត្ត! ក្មេងប្រុសម្នាក់ សុំច្បាប់គ្រូទៅជួយម្តាយលាងចានឱ្យគេ ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព

វីដេអូមួយកំពុងការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងប្រុសម្នាក់ ឈ្មោះ សូត្រ សុខនឿន អាយុ​១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ ព្រោះតែជីវភាពក្រលំបាក ក្មេងប្រុសនោះ​បាននិយាយទាំងទឹកភ្នែក សុំច្បាប់លោកគ្រូចំនួន ២ថ្ងៃ ដើម្បីជួយដល់ម្ដាយទៅលាងចានឱ្យគេនៅតាមរោងការ ដែលទស្សនីយភាពនេះ បានធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក និងរំជួលចិត្ត អួលដើមករ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

បើយោងតាមការបង្ហោះពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា ស៊ិន សាវន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ តាមរយៈ ខ្លឹមសារសំណេរ បានសរសេររៀបថា៖ «ជិវិតលំបាកក៏មិនបោះបង់ការសិក្សាដែរ! គួរឱ្យអាណិតខ្លាំងណាស់ប្អូនប្រុស សូត្រ សុខនឿន អាយុ ១០ឆ្នាំ រៀនថ្នាក់ទី២ ព្រោះតែជីវភាពនិងដើម្បីជួយដល់ម្តាយនិងប្អូនៗម៉ោងសម្រាកពីការសិក្សាទៅលាងចានឱ្យគេជាមួយម្តាយតាមរោងការ រោងបុណ្យ ដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សូមបងប្អូនមេត្តាជួយដល់គ្រួសារប្អូនប្រុសនេះផង នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ »

បន្ទាប់ពីបានមើលឃើញនូវទុកលំបាករបស់ ប្អូនប្រុស សូត្រ សុខនឿន ឃើញថា មានអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើន បានចូលរួមថវិកាទៅតាមសទ្ធារៀងៗខ្លួនផងដែរ ៕ ប្រភព៖ ស៊ិន សាវន


Share This Post: