ព័ត៌មានជាតិ

ផ្ទុះការឆ្លងជំងឺកូវីដក្នុងរោងចក្រ Y&W នៅខណ្ឌដង្កោ, រកឃើញកម្មករជាង២០០នាក់វិជ្ជមាន ក្នុងចំណោមសំណាកជាង៩០០នាក់

BY
Khmerpress
June 10, 2021
ផ្ទុះការឆ្លងជំងឺកូវីដក្នុងរោងចក្រ Y&W នៅខណ្ឌដង្កោ, រកឃើញកម្មករជាង២០០នាក់វិជ្ជមាន ក្នុងចំណោមសំណាកជាង៩០០នាក់

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រោងចក្រ Y&W អាគារA ស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បាននិងកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ ដែលរកឃើញកម្មករ២០១នាក់ ឆ្លងជំងឺនេះ។

របាយការណ៍របស់មន្ដ្រីសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃនេះក្រុមពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ (TYDA) បានចុះយកសំណាកនៅរោងចក្រខាងលើ បានចំនួន៩៤៧នាក់ ហើយរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន២០១នាក់ ក្នុងនោះស្រី១៤២នាក់។

របាយការណ៍ដដែលបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកអ្នកវិជ្ជមានកូវីដ១៩ ទៅសម្រាលព្យាបាលចំនួន០២ទីតាំង រួមមាន ទីតាំងមណ្ឌលព្យាបាលកោះពេជ្រ និងទីតាំងមណ្ឌលព្យាបាលទួលពង្រ។ ចំណែកអ្នកអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លួន រងចាំការយកសំណាកលើកទី២៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Share This Post: