ព័ត៌មានជាតិ

EDC ជូនដំណឹងពីការរអាក់រអួលចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែមិថុនា ដើម្បីអនុវត្តការងារ ជួសជុលដំឡើងបរិក្ខារ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

BY
Khmerpress
June 24, 2021
EDC ជូនដំណឹងពីការរអាក់រអួលចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៧ ខែមិថុនា ដើម្បីអនុវត្តការងារ ជួសជុលដំឡើងបរិក្ខារ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។

ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមាន ការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំស្នើសុំ អភ័យទោសទុកជាមុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖

Share This Post: