ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចេញព្រះរាជសារបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

BY
Khmerpress
June 24, 2021
ព្រះមហាក្សត្រ ចេញព្រះរាជសារបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយច្បាប់ សម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។

សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា ប្រមាណ៨២រូប រួមទាំងតំណាងរាជរដ្ឋាភិបាលដែលពាក់ព័ន្ធជាច្រើនផងដែរ។

របៀបវារៈនៃកិច្ចប្រជុំពេញអង្គនេះ មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ បេក្ខជនប្រធានគ.ជ.បថ្មី លោកប្រាជ្ញ ចន្ទ, ការបោះឆ្នោតជ្រើសតាំងសមាជិកសភា២រូប រួមទាំងការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦៖

Share This Post: