ព័ត៌មានជាតិ

ពលរដ្ឋ កម្មករ កម្មការិនី និងអ្នករកស៊ីនៅខេត្តកោះកុង ថ្លែងអរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេច ទៀ បាញ់ ដែលបញ្ជូនក្រុមគ្រូពេទ្យក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនពួកគាត់

BY
Khmerpress
June 24, 2021
ពលរដ្ឋ កម្មករ កម្មការិនី និងអ្នករកស៊ីនៅខេត្តកោះកុង ថ្លែងអរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេច ទៀ បាញ់ ដែលបញ្ជូនក្រុមគ្រូពេទ្យក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនពួកគាត់

(កោះកុង)៖ កម្មករ កម្មការីនី អ្នកវិនិយោគិន និងប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការជាតិ ដែលបានបញ្ជូនក្រុមគ្រូពេទ្យក្រសួងការពារជាតិ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពួកគាត់ដល់មូលដ្ឋានរស់នៅ។

ក្រុមគ្រូពេទ្យក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាលើកដំបូង ដោយចាប់ពីតាំងថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការជាតិ, នាយឧត្តមសេនីយ៍ យន់ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការអមដំណើរដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទជាដើម។

នាយឧត្តមសេនីយ៍ ប៊ុន លើត បានថ្លែងឲ្យដឹងថា ដោយអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកម្មករ កម្មការិនី អ្នកវិយោគិន និងប្រជាពលរដ្ឋស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យគ្រប់ៗគ្នាៗរួមទាំងជនបរទេសផងដែរ។

ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ ប៊ុន លើត បានបន្តថា គោលដៅដែលក្រុមលោកគ្រូពេទ្យក្រសួងការពារជាតិត្រូវបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មុនគេគឺក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង មានកម្មករបម្រើការងារ KKN1.KKN2.KKN3.KKN4 និងបុគ្គលិកក្រុមហ៊ុន LYP គ្រុប និងប្រជាពលរដ្ឋទូទាំងស្រុកមណ្ឌលសីមា រួមទាំងជនបរទេសផងដែរ។ នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្រោយពីក្រុមលោកគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំងជូនកម្មករកម្មការិនី KKN.1.2.3.4 រួចហើយក្រុមគ្រូពេទ្យបានឈានទៅចាក់វ៉ាក់ជូនកម្មករ កម្មការីនី បម្រើការងារក្នុងក្រុមហ៊ុនយ៉ាស្សាគិ ដែលផ្ទុះកូវីដ១៩មុនគេ តែការចាក់វ៉ាក់សាំងការពារកូវីដ១៩ មិនមែនចាក់ទាំងអស់នោះទេ គឺចាក់បានតែអ្នកអវិជ្ជមានជំងឺកូវីដ១៩ ក្រោយពីធ្វើរហ័សរួច បើអ្នកវិជ្ជមាន មិនអនុញ្ញាតឱ្យចាក់ឡើយត្រូវឱ្យក្រុមគ្រូពេទ្យ យកទៅធ្វើការព្យាបាលសិន។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រយៈពេល២ថ្ងៃ ក្រុមលោកគ្រូពេទ្យក្រសួងការជាតិចាក់វ៉ាក់សាំងបានជាង ១,៤០០០នាក់ ហើយនៅបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យគ្រប់ៗគ្នាទើបក្រុមគ្រូវិលត្រឡប់ទៅវិញ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យក្រសួងការពារជាតិចំនួនជិត៦០០នាក់ ដែលបញ្ជូនមកធ្វើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយការចាក់ត្រូវបែងចាក់តាមបណ្តាស្រុកមួយចំនួនផងដែរ។

តែអ្វីដែលធ្វើឱ្យក្រុមគ្រូពេទ្យរំភើបនោះ គឺតំណាងក្រុមហ៊ុន និងកម្មករ កម្មការិនី បានសម្តែងការត្រេកអរយ៉ាងខ្លាំងដល់សម្តេចតេជោ និងសម្តេចពិជ័យសេនា ដែលបានយកចិត្តទុក្ខដាក់លើប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយ នោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: