Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឆេះកប៉ាល់ដឹកប្រេងមួយគ្រឿងនៅកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

BY Liny Chan August 28, 2026
ឆេះកប៉ាល់ដឹកប្រេងមួយគ្រឿងនៅកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះកប៉ាល់ដឹកប្រេងមួយគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៨ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីក្រុង​ Incheon ដែលជាទីក្រុងកំពង់ផែដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបន្តថា នៅលើកប៉ាល់មាននាវិកសរុបចំនួន ១៨នាក់កំពុងបំពេញការងារ តែភ្លាមៗក្រោយពេលកើតហេតុមាននាវិកចំនួន ១៦នាក់ត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្គ្រោះទាន់ពេលវេលា ហើយនាវិកចំនួន ២នាក់បានស្លាប់នៅក្នុងបន្ទប់ម៉ាស៊ីន។ រហូតមកទល់នឹ​ងពេលនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់អំពីមូលហេតុនៃការកើតមានអគ្គិភ័យនៅឡើយទេ ខណៈក្រុមអ្នកជំនាញកំពុងបន្តនីតិវិធីស្រាវជ្រាវនិងស៊ើបអង្កេត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: