Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់និងបំណាក់ដីនៅនេប៉ាល់ កើនដល់ជាង ៦០០នាក់​ និងជាង ២,៤០០នាក់កំពុងបាត់ខ្លួន

BY Liny Chan August 29, 2026
តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់និងបំណាក់ដីនៅនេប៉ាល់ កើនដល់ជាង ៦០០នាក់​ និងជាង ២,៤០០នាក់កំពុងបាត់ខ្លួន

នេប៉ាល់៖ តួលេខអ្នកស្លាប់និងបាត់ខ្លួនដោយសារគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏មហិមានៅក្នុងប្រទេសនេប៉ាល់និងតំបន់ទីបេនៅតែបន្តកើនឡើង បើទោះជាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងអស់រយៈពេល​ ៣ថ្ងៃមកហើយក្តី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមពេលថ្ងៃត្រង់ក្នុងថ្ងៃទី២៩ ខែសីហា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦២៣នាក់ហើយ។

ដោយឡែកចំនួនអ្នកបាត់វិញបានកើនឡើងដល់ជាង ២,៤០០នាក់ផងដែរ។ សូមបញ្ជាក់ជូនថា ភ្លាមៗក្រោយកើតមានគ្រោះមហន្តរាយអាជ្ញាធរនេប៉ាល់មិនអាចបញ្ជាក់ពីចំនួនជនរងគ្រោះ និងអ្នកបាត់ខ្លួនបានខ្លួនឱ្យបានត្រឹមត្រូវ ១០០% នោះទេ ដ្បិតជនរងគ្រោះមួយចំនួនកំពុងកប់ជាប់នៅក្នុងភក់ឬគំនរបាក់បែក ហើយគេក៏មិនបានដឹងច្បាស់ថាមុនពេលកើតមានគ្រោះមហន្តរាយនោះ មានមនុស្សប៉ុន្មាននាក់ដែលកំពុងស្ថិតនៅក្នុងតំបន់កើតហេតុដែរ។ ដូចនេះ បច្ចុប្បន្នភាពនៃចំនួនអ្នកស្លាប់និងបាត់ខ្លួនត្រូវបានធ្វើឡើងជាបន្តបន្ទាប់ យោងតាមការមើលឃើញជាក់ស្តែងរបស់ក្រុមអ្នកជួយសង្គ្រោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

 

 

Share This Post: