Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តប៉ៃលិន ពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Lotus Group ដើម្បីជំរុញការនាំចេញកសិផលទៅទីផ្សាររុស្ស៊ី និងលើកកម្ពស់វិស័យទេសចរណ៍

    BY Liny Chan August 31, 2026
    អភិបាលខេត្តប៉ៃលិន ពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Lotus Group ដើម្បីជំរុញការនាំចេញកសិផលទៅទីផ្សាររុស្ស៊ី និងលើកកម្ពស់វិស័យទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលទូទៅរបស់ខេត្ត។

    ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការវិនិយោគ ពិសេសផ្តោតលើវិស័យកសិកម្មសម្រាប់ការនាំចេញកសិផលធម្មជាតិរបស់ខេត្តប៉ៃលិនទៅកាន់ទីផ្សារប្រទេសរុស្ស៊ី រួមទាំងការអភិវឌ្ឍវិស័យទេសចរណ៍បរិស្ថានធម្មជាតិ។

    ក្នុងឱកាសនោះ លោកជំទាវអភិបាលបានលើកឡើងពីភាពលេចធ្លោរបស់ខេត្តប៉ៃលិន ដែលជាតំបន់សម្បូរទៅដោយបន្លែផ្លែឈើមានគុណភាព និងមានបរិស្ថានស្អាតខ្យល់អាកាសបរិសុទ្ធ ដែលជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលំហែកាយ និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ខេត្តទាំងមូល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: