Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ចេញកាក់ ១ដុល្លារ ដែលមានរូបលោក ដូណាល់ ត្រាំ ជាផ្លូវការ

BY Liny Chan September 3, 2026
អាមេរិកបញ្ចេញកាក់ ១ដុល្លារ ដែលមានរូបលោក ដូណាល់ ត្រាំ ជាផ្លូវការ

អាមេរិក៖ ក្រសួងរតនាគារអាមេរិកបានបញ្ចេញកាក់ ១ដុល្លារ ដែលមានរូបលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែសីហា។ កាក់ទាំងនេះត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី ២៥០ នៃការបង្កើតសហរដ្ឋអាមេរិកដែលបានប្រារព្ធឡើងនៅឆ្នាំ​ ២០២៦នេះ។

ប្រភពខាងលើបានបន្តថា កាក់ ១ដុល្លារ ដែលមានរូបមុខលោក ដូណាល់ ត្រាំ នៅផ្នែកខាងមុខ ត្រូវបានគេដាក់គេដាក់លក់ក្នុងជម្រើសតម្លៃចំនួន ២ដូចខាងក្រោមនេះ៖

-ដុំតូច (មានកាក់ ១ដុល្លារ ចំនួន ២៥ កាក់) ត្រូវបានដាក់លក់ក្នុងតម្លៃ ៦១ ដុល្លារ

-ដុំធំ (មានកាក់ ១ដុល្លារ ចំនួន ១០០ កាក់) ត្រូវបានដាក់លក់ក្នុងតម្លៃ ១៥៤,៥០ ដុល្លារ។

សូមបញ្ជាក់ជូនថា ការសម្រេចផលិតកាក់ដែលមានរូប ដូណាល់ ត្រាំ ពីសំណាក់រដ្ឋាភិបាលអាមេរិកនៅពេលនេះត្រូវបានគេមើលឃើញថា គឺជាចលនាចុងក្រោយមួយនៃយុទ្ធនាការដាក់បញ្ចូលត្រា ឬរូបភាពផ្ទាល់ខ្លួនរបស់អ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋទៅលើស្ថាប័នជាតិ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

 

 

Share This Post: