ព័ត៌មានអន្តរជាតិ
យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Amazon ជួបគ្រោះថ្នាក់ក្នុងពេលចុះចតនៅអាមេរិក បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត និង ៥នាក់រងរបួស
BY Liny Chan
September 7, 2026
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវរត់ក្នុងអំឡុងពេលចុះចត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែកញ្ញា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Miami International Airport ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក។
ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសផងដែរ ហើយនៅក្នុងនោះមានជនរងគ្រោះចំនួន ៣នាក់បានរងរបួសធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Amazon ខណៈយន្តហោះនោះគឺជាយន្តហោះប្រភេទ Prime Air Flight 7598៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia