Khmerpress

ស្វែងរក

PR

មនុស្សកកកុញមុខប្រាសាទអង្គរ អមដោយមួកត្នោតរាប់ម៉ឺនមួក ក្នុងមហាព្រឹត្តិការណ៍ GANZBERG Equinox Run

BY Liny Chan September 21, 2026
មនុស្សកកកុញមុខប្រាសាទអង្គរ អមដោយមួកត្នោតរាប់ម៉ឺនមួក ក្នុងមហាព្រឹត្តិការណ៍ GANZBERG Equinox Run

ដូចដែលបានដឹងស្រាប់ នៅព្រឹកព្រលឹមនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ទឹកដីប្រវត្តិសាស្ត្រអង្គរបានកក្រើកឡើងវិញជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យ និងស្មារតីសាមគ្គីភាពយ៉ាងរស់រវើក ក្នុងព្រឹត្តិការណ៍រត់ប្រណាំង GANZBERG Equinox Run។

បរិយាកាសតាំងពីវេលាម៉ោង ៥ ទៀបភ្លឺ ពេញផ្ទៃបរិវេណអង្គរត្រូវបានគ្របដណ្ដប់ដោយសំឡេងអឺងកងពោរពេញដោយថាមពល និងស្នាមញញឹម។ អ្នករត់គ្រប់វ័យបានចាប់ផ្ដើមបោះជំហានឆ្លងកាត់ផ្លូវបុរាណ ក្រោមម្លប់ព្រៃឈើដ៏ត្រជាក់ស្រេប និងអ័ព្ទស្ដើងៗនៃរដូវវស្សា។ ពេលអ្នកជាងមួយម៉ឺននាក់បានរត់មកដល់ផ្លូវចូលប្រាសាទហើយនោះក្រុមការងាររបស់Ganzberg បានចែកមួកត្នោតមួយម៉ឺនមួកត្នោតដែលជាអត្តសញ្ញាណរបស់ខ្មែរយើង ដើម្បីពាក់ជុំគ្នា និងទស្សនា ព្រឹត្តិការណ៍សមារាត្រីរដូវវស្សានាឆ្នំានេះ បើទោះថ្ងៃនេះ ពុំមានព្រះអាទិត្យរះចំកំពូលប្រាសាទក៏ដោយ ប៉ុន្តែមនុស្សម្នាក់រាប់ម៉ឺននាក់បានឈររង់ចាំត្រៀបត្រា និងមានអមដោយមួកត្នោតដែលបញ្ជាក់ពីអត្តសញ្ញាណជាតិផងដែរ។

default

ព្រឹត្តិការណ៍ GANZBERG Equinox Run នេះ មិនត្រឹមតែលើកកម្ពស់សុខភាព និងការស្រឡាញ់កីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលករយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ផ្សព្វផ្សាយវប្បធម៌ និងបង្ហាញទៅកាន់ពិភពលោកអំពីភាពរស់រវើក សាមគ្គីភាព សន្តិភាព និងភាពស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា។
ទិដ្ឋភាពមនុស្សរាប់ពាន់នាក់រត់ឆ្ពោះទៅរកពន្លឺថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត បានក្លាយជាផ្ទាំងទស្សនីយភាពប្រវត្តិសាស្ត្រដ៏រំជើបរំជួល និងដក់ជាប់ក្នុងបេះដូងអ្នកចូលរួមគ្រប់រូប

GANZBERG រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីមោទនភាពជាតិខ្មែរ រត់ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក។

default

default

default

default

default

Share This Post: