Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសដាក់រដ្ឋចំនួន ២ ក្នុងស្ថានភាពអាសន្ន ដើម្បីត្រៀមទប់ទល់នឹងព្យុះ Nor’easter

BY Liny Chan September 26, 2026
អាមេរិកប្រកាសដាក់រដ្ឋចំនួន ២ ក្នុងស្ថានភាពអាសន្ន ដើម្បីត្រៀមទប់ទល់នឹងព្យុះ Nor’easter

អាមេរិក៖ អភិបាលរដ្ឋញូវយ៉ក និងរដ្ឋញូវជើស៊ី សហរដ្ឋអាមេរិក បានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន ដើម្បីត្រៀមទប់ទល់នឹងឥទ្ធិពលរបស់ព្យុះ Nor’easter នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី២៦ ខែកញ្ញា។ តាមការព្យាករណ៍ ព្យុះ Nor’easter  នឹងបណ្តាលឱ្យមានទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗ នៅតាមបណ្តោយឆ្នេរខាងកើតសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលរបស់ព្យុះ Nor’easter ក៏អាចបង្កឱ្យមានខ្យល់បោកបក់ក្នុងល្បឿនដល់ ៨៨,៥ គីឡូម៉ែត្រក្នុងមួយម៉ោង បញ្ហាដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់សំខាន់ៗជាច្រើន និងបង្កការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសនៅរបស់ព្រលានយន្តហោះធំៗចំនួន ៣កន្លែងក្នុងរដ្ឋញូវយ៉កផងដែរ។ នៅចំពោះមុខស្ថានភាពអាសន្ននេះ អាជ្ញាធររដ្ឋញូវយ៉ក និងរដ្ឋញូវជើស៊ីបានសម្រេចផ្អាកការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាធំៗមួយចំនួន ខណៈជើងហោះហើរជាច្រើនត្រូវបានពន្យាពេល៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

 

 

Share This Post: