Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំរីព្រៃ ២ក្បាលធ្លាក់ក្នុងស្រះទឹកជ្រៅត្រូវបានសង្គ្រោះដោយសុវត្ថិភាពនៅមណ្ឌលគិរី

    BY Liny Chan October 2, 2026
    ដំរីព្រៃ ២ក្បាលធ្លាក់ក្នុងស្រះទឹកជ្រៅត្រូវបានសង្គ្រោះដោយសុវត្ថិភាពនៅមណ្ឌលគិរី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វដំរីព្រៃចំនួន ២ក្បាលដែលមានដំរីញីមួយក្បាលផងនោះត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះចេញពីស្រះទឹកជ្រៅមួយកន្លែងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរីបានដោយជោគជ័យកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

    ប្រតិបត្តិការនេះដឹកនាំដោយលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស កម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍នៅចំណុចចុងរ៉ាង ស្ថិតក្នុងឃុំសែនមនោរម្យ។ ដោយសារស្ថានភាពភូមិសាស្ត្រលំបាកដែលមិនអាចប្រើប្រាស់គ្រឿងចក្របាន ក្រុមការងារបានសម្រេចចិត្តប្រើប្រាស់កម្លាំងមនុស្សជីកដីធ្វើជាផ្លូវជម្រាលអស់រយៈពេលជាង៤ម៉ោងរហូតសត្វដំរីទាំងពីរអាចឡើងពីស្រះទឹកបានដោយសុវត្ថិភាព។

    លោក ហាស់ វិបុល បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានសហការគ្នាបានយ៉ាងល្អក្នុងប្រតិបត្តិការនេះ និងបានបញ្ជាក់ថាដំរីព្រៃគឺជាសម្បត្តិធម្មជាតិដ៏មានតម្លៃដែលគ្រប់គ្នាត្រូវរួមគ្នាអភិរក្សឱ្យបានគង់វង្ស៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: