Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅថៃ កើនដល់ ៣១នាក់ ខណៈភ្លៀងអាចបន្តធ្លាក់ខ្លាំងដល់ចុងសប្តាហ៍

BY Liny Chan October 6, 2026
តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅថៃ កើនដល់ ៣១នាក់ ខណៈភ្លៀងអាចបន្តធ្លាក់ខ្លាំងដល់ចុងសប្តាហ៍

ថៃ៖ ទឹកជំនន់នៅក្នុងប្រទេសថៃ ដែលបានកើតឡើងចាប់តាំងពីពាក់កណ្តាលខែកញ្ញា បានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ចំនួន ៣១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែតុលា។ ទន្ទឹមគ្នានេះ ពលរដ្ឋថៃជាង ៣,៥លាននាក់ផ្សេងទៀតកំពុងតែរងប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល។

ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពបន្ទាន់នេះ រាជរដ្ឋាភិបាលថៃបានអនុម័តថវិកាបន្ទាន់ជាង ៤,១ពាន់លានបាត (ប្រហែល ១២២លានដុល្លារអាមេរិក) សម្រាប់ទប់ទល់និងស្តារប្រទេសឡើងវិញពីគ្រោះទឹកជំនន់។ គួរកត់សម្គាល់ថា នៅដើមសប្តាហ៍នេះអាជ្ញាធរថៃក៏បានព្យាករណ៍និងព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងទំនន់ទឹកភ្លៀងឆាប់រហ័សនៅភាគខាងជើង ភាគកណ្តាល ភាគខាងកើត ភាគខាងត្បូង និងរួមទាំងទីក្រុងបាងកក រហូតដល់ចុងសប្តាហ៍នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: