Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា អំពាវនាវឱ្យមានហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងគាំទ្រដល់ដំណើរអន្តរកាលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា

    BY Liny Chan October 7, 2026
    កម្ពុជា អំពាវនាវឱ្យមានហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងគាំទ្រដល់ដំណើរអន្តរកាលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា

    ទីក្រុងញូវយ៉ក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ — ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការទី២ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៃមហាសន្និបាត អ.ស.ប. លើកទី៨១ ក្រោមប្រធានបទ “ការកៀរគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសកល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា សង្កត់ធ្ងន់លើភាពចាំបាច់នៃហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដែលអាចព្យាករណ៍បាន មានតម្លៃសមរម្យ និងមានរយៈពេលវែង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: