Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២០២៦ ដោយមិនតម្រូវឱ្យមានការចុះឈ្មោះ និងមិនចាំបាច់បង្ហាញអត្តសញ្ញាណប័ណ្ណ ឬឯកសារអ្វីឡើយ

    BY Liny Chan October 7, 2026
    ដំណឹងល្អ! ជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២០២៦ ដោយមិនតម្រូវឱ្យមានការចុះឈ្មោះ និងមិនចាំបាច់បង្ហាញអត្តសញ្ញាណប័ណ្ណ ឬឯកសារអ្វីឡើយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់សេវារថយន្តក្រុងសាធារណៈជូនបងប្អូនជិះ ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ។

    ព័ត៌មានលម្អិត៖ រយៈពេល៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

    លក្ខខណ្ឌ៖ មិនតម្រូវឱ្យមានការចុះឈ្មោះ និងមិនចាំបាច់បង្ហាញអត្តសញ្ញាណប័ណ្ណ ឬឯកសារអ្វីឡើយ។

    សូមអញ្ជើញបងប្អូន អ៊ុំពូមីង លោកតាលោកយាយ មកទទួលសេវារថយន្តក្រុងសាធារណៈ ដែលមានសុវត្ថិភាព និងផាសុកភាព ដើម្បីទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារដោយក្តីរីករាយ។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: