Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តតាកែវ ទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ កើនឡើងជាង៣០ ភាគរយ បើធៀបនឹងឆ្នាំចាស់

    BY Liny Chan October 13, 2026
    ខេត្តតាកែវ ទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ កើនឡើងជាង៣០ ភាគរយ បើធៀបនឹងឆ្នាំចាស់

    តាកែវ៖ យោងតាមរបាយការណ៍ផ្លូវការពីមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនានិងលេងកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងខេត្តតាកែវ ។ បើតាមការបញ្ជាក់ពីលោក ឈូក ប៊ុនថន ប្រធាន មន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងរយៈពេល ៣ថ្ងៃនេះ មានចំនួនសរុប ៦០,៨១៣ នាក់។

    ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិមានចំនួន ៦០,៥៧៨ នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ២៣៥ នាក់។ លោកប្រធានមន្ទីរ គូសបញ្ជាក់បន្ថែមថា បើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថា ចំនួនភ្ញៀវទេសចរ មានការកើនឡើង ១៨,២៧៧ នាក់ ស្មើ(៣០%) ខណៈដែលភ្ញៀវទេសចរបរទេសមានការកើនឡើង ១៦ នាក់ ស្មើនឹង(៦.៨%)។ បើតាមលោកប្រធានមន្ទីរ កំណើនភ្ញៀវទេសចរនាឱកាសនេះ បានស្តែងឱ្យឃើញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងមកលើតំបន់ទេសចរណ៍ប្រវត្តិ សាស្ត្រ ធម្មជាតិ និងវប្បធម៌នៅក្នុងខេត្តតាកែវ ព្រមទាំងឆ្លុះបញ្ចាំងពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសេវាកម្មទេសចរណ៍កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: