ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យបន្ថែមរចនាបថខ្មែរលើរូបសំណាក “បាតដៃសុភមង្គល” នៅខេត្តកំពត
BY Liny Chan
October 14, 2026
ខេត្តកំពត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះការផ្ដល់យោបល់របស់មហាជន ក្នុងការបន្ថែមរចនាបថខ្មែរលើរូបសំណាក “បាតដៃសុភមង្គល” ដែលជាសមិទ្ធផលទេសចរណ៍ថ្មីក្នុងខេត្តកំពត។
តាមរយៈការឆ្លើយតបលើបណ្តាញសង្គម សម្តេចធិបតីបានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត នឹងធ្វើការពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីកែសម្រួលរូបសំណាកនេះឱ្យមានលក្ខណៈសម្បត្តិរចនាបថខ្មែរស្របតាមការសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិឱ្យកាន់តែច្បាស់លាស់។
គួរបញ្ជាក់ថា រូបសំណាក “បាតដៃសុភមង្គល” គឺជាគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីមួយរបស់រដ្ឋបាលខេត្តកំពត ដែលមានគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើននៅខេត្តនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន