Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ១៩នាក់បានបាត់បង់ជីវិត និង ២៥នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យបែបសាសនាមួយនៅឥណ្ឌា

BY Liny Chan October 20, 2026
មនុស្ស ១៩នាក់បានបាត់បង់ជីវិត និង ២៥នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យបែបសាសនាមួយនៅឥណ្ឌា

ឥណ្ឌា៖យ៉ាងណាស់មានមនុស្សចំនួន ១៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងពិធីជួបជុំបែបសាសនាមួយនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៨ ខែតុលា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្នុងទីក្រុង Kolkata នៃរដ្ឋ​ West Bengal ភាគខាងលិចនៃប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ពិធីបុណ្យខាងលើនេះមានឈ្មោះថា Durga Puja ដែលជាពិធីបុណ្យរបស់ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅទូទាំងប្រទេសឥណ្ឌា ហើយនៅក្នុងឆ្នាំ២០២៦នេះ ពិធីបុណ្យ Durga Puja នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៧ រហូតដល់ ថ្ងៃទី២១ ខែតុលា៕

អត្ថបទ៖ ភក្តី
ប្រភព៖  Channel News Asia

Share This Post: