Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ប្រកាសផ្អាកសកម្មភាពសំខាន់ៗស្ទើរតែទូទាំងកោះ ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Champi

BY Liny Chan October 24, 2026
តៃវ៉ាន់ ប្រកាសផ្អាកសកម្មភាពសំខាន់ៗស្ទើរតែទូទាំងកោះ ដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Champi

តៃវ៉ាន់៖ តៃវ៉ាន់បានផ្អាកសកម្មភាពសំខាន់ៗស្ទើរតែទូទាំងកោះ មុនការមកដល់របស់ព្យុះទីហ្វុង Champi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែតុលា។ ទន្ទឹមគ្នានេះអាជ្ញាធរអាកាសចរណ៍តៃវ៉ាន់ ក៏បានសម្រេចលុបចោលជើងហោះហើររាប់រយជើងជាបន្ទាន់ផងដែរ។

បើតាមអាជ្ញាធរអាកាសធាតុកណ្តាលតៃវ៉ាន់បានបញ្ជាក់ថា ព្យុះទីហ្វុង Champi នឹងបោកបក់ក្នុងល្បឿនប្រមាណ ១៩១ គីឡូម៉ែត្រក្នុងមួយម៉ោង នៅភាគកណ្តាលកោះតៃវ៉ាន់ និងល្បឿនប្រមាណ ៣២០ គីឡូម៉ែត្រ នៅចុងភាគខាងត្បូងនៃកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះ ព្យុះទីហ្វុង Champi នេះបានបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ មនុស្ស ៩៤នាក់រងរបួស និងមនុស្សជិត ១,៣០០នាក់ ត្រូវបានជម្លៀខ្លួននៅតំបន់ភ្នំនៃកោះតែវ៉ាន់ ខណៈព្យុះនឹងអាចនឹងធ្វើដំណើរមកដល់ភាគកណ្តាលកោះតៃវ៉ាន់ក្នុងយប់នេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: