Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ្នកដំណើរ ៦នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រថភ្លើងបើកបុករថយន្តដឹកអ្នកដំណើរនៅរុស្ស៊ី

BY Nisaiy KP October 25, 2026
អ្នកដំណើរ ៦នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រថភ្លើងបើកបុករថយន្តដឹកអ្នកដំណើរនៅរុស្ស៊ី

រុស្ស៊ី៖ យ៉ាងហោចណាស់មានម​នុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រថភ្លើងបើកបុករថយន្តដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងនៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី២៤ ខែតុលា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅតំបន់ស្វយ័តជ្វីហ្វ (Jewish Autonomous Region) ដែលស្ថិតក្នុងតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី។

បើតាមអាជ្ញាធររុស្ស៊ីបានបានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងដោយសារតែរថយន្តដឹកអ្នកដំណើរខ្នាតតូចព្យាយាមបើកបំពានភ្លើងស្តុបក្រហម ពោលគឺបើកឆ្លងកាត់ផ្លូវរថភ្លើងក្នុងអំឡុងពេលដែលរថយន្តត្រូវឈប់ដើម្បីអនុញ្ញាតឱ្យរថភ្លើងត្រូវបន្តបើកបរដោយស្របតាមច្បាប់ចរាចរណ៍។​ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតាំងអស់នោះគឺសុទ្ធតែជាអ្នកដំណើរនៅក្នុងរថយន្ត ខណៈអ្នកដំណើរនៅក្នុងរថភ្លើងគឺមានសុវត្ថិភាពទាំងអស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: