Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាមេរិកយល់ព្រមលក់មីស៊ីលការពារដែនអាកាស ៥០០គ្រាប់ ឱ្យអ៊ុយក្រែនក្នុងតម្លៃ ២,១ពាន់លានដុល្លារ

    BY Liny Chan October 31, 2026
    អាមេរិកយល់ព្រមលក់មីស៊ីលការពារដែនអាកាស ៥០០គ្រាប់ ឱ្យអ៊ុយក្រែនក្នុងតម្លៃ ២,១ពាន់លានដុល្លារ

    អាមេរិក៖ សហរដ្ឋអាមេរិកបានអនុម័តជាគោលការណ៍លើការលក់មីស៊ីលការពារដែនអាកាសឱ្យទៅប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ២,១ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី៣១ ខែតុលា។ មីស៊ីលទាំងនោះគឺជាមីស៊ីលស្ទាក់ចាប់ Patriot ប្រភេទ PAC-3  MSE ដែលមានចំនួនសរុប ៥០០គ្រាប់។

    ប្រភពខាងលើបានបន្តថា មីស៊ីលប្រភេទនេះគឺជាអាវុធការពារដែនអាកាសដ៏ទំនើបមួយ ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលបាលីស្ទីករបស់សត្រូវ ពោលគឺវានឹងជួយទប់ទល់ការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់រុស្ស៊ីបានយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា បញ្ហាសំខាន់គឺពេលវេលាដឹកជញ្ជូនមីស៊ីល។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមានថា ការផ្គត់ផ្គង់អាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលយឺតពេលសម្រាប់តម្រូវការការពារប្រទេសក្នុងរដូវរងាឆ្នាំ ២០២៦-២០២៧។ លោកក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងដៃគូ ផ្គត់ផ្គង់មីស៊ីលទាំងនេះឱ្យបានឆាប់ ដោយស្នើសុំមីស៊ីល Patriot ចំនួន ១០០ គ្រាប់ក្នុងមួយខែ៕

    ប្រភព៖ CNN

    Share This Post: