នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីជូនដំណឹង សូមប្រុងប្រយ័ត្នការឆបោកតាម Telegram ដោយប្រើប្រាស់មុខងារ Voice Call
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីជូនដំណឹង សូមប្រុងប្រយ័ត្នការឆបោកតាម Telegram ដោយប្រើប្រាស់មុខងារ Voice Call។
បច្ចុប្បន្ន អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញការវាយប្រហារតាមរយៈកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឱ្យជនខិលខូចប្រើប្រាស់ការហៅជាសំឡេង (Voice Call) ដើម្បីវាយប្រហារ និងគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ នៅពេលលើកទទួលទូរសព្ទ។
លើសពីនេះ ការវាយប្រហារនេះ អាចកើតមានលើអ្នកប្រើប្រាស់គ្រប់រូប អាស្រ័យលើការកំណត់ (Settings) ក្នុងកម្មវិធី Telegram។
(ចំពោះ Telegram for Android v12.x.x) សូមអ្នកប្រើប្រាស់ប្រុងប្រយ័ត្នខ្ពស់។
ចំណាំ៖ ដើម្បីសុវត្ថិភាពទិន្នន័យ និងបង្ការហានិភ័យ សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ទៅកាន់កំណែ Version 12.10.4 ឬកំណែថ្មីជាងនេះ!
ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច។
សម្រាប់ប្រព័ន្ធដំណើរការ Android https://play.google.com/store/apps/details
សម្រាប់ប្រព័ន្ធដំណើរការ iOS https://apps.apple.com/kh/app/kapea-scams/id6798943694
សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 023 726 822
«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»
