Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន IKAKA ប្រទេសប៉ូឡូញ រៀបចំកញ្ចប់ទេសចរណ៍ និងសេវាកម្មជើងហោះហើរ (Charter Flight) មកកាន់ខេត្តព្រះសីហនុ នៅរដូវត្រជាក់ឆ្នាំក្រោយ

    BY Liny Chan November 3, 2026
    រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន IKAKA ប្រទេសប៉ូឡូញ រៀបចំកញ្ចប់ទេសចរណ៍ និងសេវាកម្មជើងហោះហើរ (Charter Flight) មកកាន់ខេត្តព្រះសីហនុ នៅរដូវត្រជាក់ឆ្នាំក្រោយ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ព្រមទាំងបានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ITAKA ដែលជាក្រុមហ៊ុនទេសចរណ៍ និងជាទីភ្នាក់ងារធ្វើដំណើរដ៏ធំបំផុត និងឈានមុខគេនៅក្នុងប្រទេសប៉ូឡូញ (Poland) កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

    ITAKA ជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ (Tour Operator) លេខ១ នៅប្រទេសប៉ូឡូញ ដែលមានបទពិសោធន៍ច្រើនទសវត្សរ៍ និងមានសេវាកម្មផ្តល់ជូនកញ្ចប់វិស្សមកាលសម្រាកកាយនៅសណ្ឋាគាររាប់ពាន់កន្លែងជុំវិញពិភពលោក។ កម្មវិធីទស្សនាកម្សាន្តបែបវប្បធម៌ និងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ល្បីៗនៅគ្រប់ទ្វីប រួមទាំងតំបន់ឆ្នេរនៅអឺរ៉ុបខាងត្បូង អាហ្វ្រិកខាងជើង និងតំបន់ត្រូពិក។

    ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ជូនតំណាងក្រុមហ៊ុនទេសចរណ៍ ITAKA និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ក្នុងខេត្តព្រះសីហនុ ជាពិសេសវិស័យទេសចរណ៍ដែលជាវិស័យអាទិភាព ដែលខេត្តព្រះសីហនុ មានកំពង់ផែសមុទ្រទឹកជ្រៅ ហើយក៏ជាគោលដឰទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង ហ៊ុំព័ទ្ធទៅដោយកោះ និងធម្មជាតិដ៏សម្បូរបែប ហើយក៏ជាតំបន់អភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អ្នកទេសចរ និងអ្នកវិនោយោគផងដែរ។

    ជាការឆ្លើយតប តំណាងក្រុមហ៊ុនទេសចរណ៍ ITAKA បានបញ្ជាក់ថា ប្រសិនជាមិនមានការប្រែប្រួលទេ ក្រុមហ៊ុននឹងរៀបចំកញ្ចប់ទេសចរណ៍ និងសេវាកម្មជើងហោះហើរ (Charter Flight) ទៅកាន់ខេត្តព្រះសីហនុ នៅរដូវត្រជាក់ឆ្នាំក្រោយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: