Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និង វះកាត់ជំងឺសួត រយៈពេល ៦ថ្ងៃ

    BY Nisaiy KP November 3, 2026
    ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និង វះកាត់ជំងឺសួត រយៈពេល ៦ថ្ងៃ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ ថា មណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និង វះកាត់ជំងឺសួត រយៈពេល ៦ថ្ងៃ។

    តាមរយៈសេចក្ដីជូនដំណឹងពី មណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងលើនេះ បានបន្ថែម ចំពោះការសហការជាមួយក្រុមគ្រូពេទ្យ មកពីប្រទេសបារាំង AIR Khmer នឹងផ្តល់ជូន ការពិនិត្យពិគ្រោះ ព្យាបាល និង វះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដុំសាច់ ក្នុងសួត) ចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post: