ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារឡើងវិញ ក្រោយផ្អាកមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ

BY
Khmerpress
August 5, 2021
រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារឡើងវិញ ក្រោយផ្អាកមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយផ្អាកមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែសីហានេះ។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក្ដី តែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងត្រូវសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច រក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម ធ្វើអនាម័យ សម្លាប់មេរោគ វាស់កម្ដៅ ស្កេន QR-Code និងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះ ជាលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

Share This Post: