ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន១៣៨នាក់ និងជាសះស្បើយ២៦២នាក់

BY
Khmerpress
August 5, 2021
ខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន១៣៨នាក់ និងជាសះស្បើយ២៦២នាក់

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣៨នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ២៦២នាក់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី០៥ ខែសីហានេះ។

រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖

Share This Post: