អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ជូនដំណឹងដល់លោកគ្រូ-អ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចទៅកាន់ទីតាំងទាំងនេះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែកញ្ញា

រាជធានីភ្នំពេញ៖ យោងតាមមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា​ អនុគណៈកម្មការ សូមជម្រាបដល់លោកគ្រូអ្នកគ្រូ ដែលមានបំណងចង់ធ្វើតេស្តសំណាក អាចអញ្ជើញទៅកាន់ទីតាំងសាធារណៈ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទីតាំងដូចខាងក្រោម៖

១.វិទ្យាល័យទួលស្វាយព្រៃ
២.វិទ្យាល័យជាស៊ីមបឹងកេងកង
រឺក៏អាចអញ្ជើញទៅកាន់ទីតាំងធ្វើតេស្តសំណាក់ផ្សេងៗទៀតដូចខាងក្រោម៖
១.កោះពេជ្រ (ពីក្រោយអាគារ City Hall)
២.វិហារយ៉េស៊ូ (ច្រមុះជ្រូកស្ទឹងមានជ័យ)
៣.មជ្ឈមណ្ឌល ម៉ូឌឺន ៥ ផ្លូវជាតិលេខ ៥ សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ
៤.សាលាបឋមសិក្សាកន្ទោក
៥.វិហារយ៉េស៊ូ ជិតស្ពានអាកាសពេទ្យលោកសង្ឃ (ខាងលិចសកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP)
៦.ជិតផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សូមជូនពរលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ឲ្យមានសុខភាពល្អ ជៀសចាកឆ្ងាយពីជំងឺកូវីដ១៩ និងដំណើរការសិក្សាទៅដោយរលូន ៕ ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩