ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា, ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅបង្គួរ

BY
Khmerpress
September 28, 2021
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា, ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅបង្គួរ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។ បន្តពីថ្ងៃទី២-៥ ខែតុលា ប្រព័ន្ធសម្ពាធទាប ក៏នឹងកកើតឡើងសារជាថ្មី អូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ ចាប់ពីថ្ងៃទី២-៥ ខែតុលា កម្រិតទឹកភ្លៀងអាចកើនពីតិចទៅបង្គួរ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅវាលទំនាបភាគខាងក្រោម និងបណ្តាខេត្តជាប់នឹងប្រទេសវៀតណាម។

២៖ បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: