ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ “អូមីក្រុង”

BY
Khmerpress
December 7, 2021
ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពអំពីវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ “អូមីក្រុង”

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដល់បណ្តាញសារព័ត៌មានទាំងអស់ និងសាធារណជនមេតា្តជ្រាបថា ក្រសួងសុខាភិបាល នឹងរៀបចំបទសម្ភាសន៍រួមគ្នាមួយរវាង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ដើម្បីធ្វើបច្ចុប្បន្នភាពអំពី​ វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០ ដល់ម៉ោង ១៤៖០០រសៀល នៅទីស្ដីការក្រសួងសុខាភិបាល។ សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមផ្ដិតយកទិដ្ឋភាពទាំងស្រុងនៃបទសម្ភាសន៍ ក៏ដូចជាជម្រាបជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបានជ្រាបជាព័ត៌មាន ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: