ព័ត៌មានជាតិ January 13, 2022

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តគោលការណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា

Khmerpress

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តគោលការណែនាំប្រការគួរធ្វើនិងមិនគួរធ្វើ (Do & Don’t) សម្រាប់ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងប្រទេសកម្ពុជា ដើម្បីបញ្រ្ជាបជាព័ត៌មានជូនភ្ញៀវទេសចរអន្តរជាតិពេលមកកម្សាន្តក្នុងប្រទេសកម្ពុជាតាមគន្លងប្រក្រតីភាពថ្មី។

ការចេញសេចក្តីសម្រេចនេះ ដើម្បីចូលរួមពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងដើម្បីពង្រឹងស្មារតីប្រុងប្រយ័ត្នរបស់អាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង។

លើសពីនេះ ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ពីអ្វីដែលភ្ញៀវទេសចរអន្តរជាតិត្រូវធ្វើ និងយល់ដឹងមុនពេលមកធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា និងមធ្យោបាយធ្វើដំណើរចូលមកប្រទេសកម្ពុជា រួមទាំងលក្ខខណ្ឌទូទៅសម្រាប់សេវាកម្មទេសចរណ៍ចំនួន១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews