ព័ត៌មានជាតិ

សាលាបញ្ញាសាស្ត្រអន្តរជាតិ ប្រកាសថា រកឃើញករណីវិជ្ជមានកូវីដ-១៩ លើសិស្ស និងគ្រូបង្រៀនរបស់ខ្លួន ហើយសិស្សខ្លះឆ្លង អូមីក្រុង ទៀតផង

BY
Khmerpress
January 14, 2022
សាលាបញ្ញាសាស្ត្រអន្តរជាតិ ប្រកាសថា រកឃើញករណីវិជ្ជមានកូវីដ-១៩ លើសិស្ស និងគ្រូបង្រៀនរបស់ខ្លួន ហើយសិស្សខ្លះឆ្លង អូមីក្រុង ទៀតផង

កាលពីពេលថ្មីៗនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិ (Paññāsāstra International School-First ) បានចេញសេចក្តីជូនដំណឹងនៅលើគណនីហ្វេសប៊ុកអំពីករណីវិជ្ជមានកូវីដ-១៩ លើសិស្សរបស់ខ្លួន ដោយសាលាបញ្ញាសាស្ត្រអន្តរជាតិ បានឲ្យដឹងថា៖

គណ:គ្រប់គ្រងសាលា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតាសិស្សទាំងអស់មេត្តាជ្រាបជាព័ត៌មាន អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើសិស្ស និងគ្រូបង្រៀន ដូចមានរៀបរាប់ខាងក្រោម៖

1. កាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ យើងខ្ញុំបានទទួលដំណឹងពីមាតាសិស្សថ្នាក់ទី១១ក ម្នាក់ បានឆ្លងជំងឺកូវី-១៩
2. នៅរសៀលថ្ងៃអាទិត្យ ថ្ងៃខែឆ្នាំដដែល មានមាតាសិស្សម្នាក់ថ្នាក់ទី៨ក បានបញ្ជាក់ប្រាប់ថា កូនរបស់គាត់ឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី (អូមេក្រុង)
3. ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ គណ:គ្រប់គ្រងសាលាបានរៀបចំក្រុមគ្រូពេទ្យ ធ្វើការយកសំណាកសិស្ស និងគ្រូបង្រៀនដែលពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ មុននឹងអនុញ្ញាតឱ្យចូលក្នុងសាលារៀន
4. ចំពោះសិស្ស និងគ្រូបង្រៀន ដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដូចមានបញ្ជីរាយការណ៍ជូនមន្ទីរអយក.ភព ត្រូវបានចាត់ចែងឱ្យត្រឡប់ទៅផ្ទះវិញជាបន្ទាន់ និងណែនាំឱ្យទៅធ្វើតេស្ត ( PCR ) ដើម្បីបញ្ជាក់បន្ថែម។
5. ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ថ្នាក់រៀនដែលពាក់ព័ន្ធនឹងសិស្សមានវិជ្ជមានកូវីដ-១៩ ត្រូវបានដាក់ឱ្យបង្រៀន និងរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ
6. វិធានការបន្តបន្ទាប់ យើងខ្ញុំបានរាយការណ៍ និងសហការដោយការទទួលខុសត្រូវជាមួយអាជ្ញាធរខណ្ឌ និងមន្ត្រីសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសាលារៀន
7. បន្តតាមដានការវិវត្ត និងសាកសួរសុខទុក្ខសិស្ស និងគ្រូបង្រៀន ដែលមានវិជ្ជមានកូវីដ-១៩
8. បន្តពង្រឹងការអនុវត្តតាមគោលការប្រតិបត្តិស្តង់ដា ( SOP) ដោយណែនាំឱ្យមានការបាញ់ថ្នាំកម្ចាត់មេរោគ ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាប្រចាំ។

គណ:គ្រប់គ្រងសាលា សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាសិស្សទាំងអស់ ដែលបានចូលរូមសហការក្នុងការរាយការណ៍ករណីនេះ​ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ទាន់ពេលវេលា ដែលនេះជាប្រការដែលមានការទទួលខុសត្រូវខ្ពស់ និងគួរឱ្យគោរពជាទីបំផុត។🙏🙏 ដោយ៖ ខ្មែរណូត

Share This Post: