ព័ត៌មានជាតិ

ក្រសួងរកឃើញអ្នកឆ្លងថ្មី 29នាក់ (ករណីនាំចូល18នាក់ និងឆ្លងសហគមន៍ 11នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 16នាក់

BY
Khmerpress
January 17, 2022
ក្រសួងរកឃើញអ្នកឆ្លងថ្មី 29នាក់ (ករណីនាំចូល18នាក់ និងឆ្លងសហគមន៍ 11នាក់) ប្រភេទអូមីក្រុងទាំងអស់ ខណៈអ្នកជាសះស្បើយ 16នាក់

នៅថ្ងៃទី17 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 29នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 11នាក់ និងអ្នកដំណើរពីបរទេស 18 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,825នាក់, ករណីជាសះស្បើយសរុប 117,118នាក់ និងស្លាប់សរុប 3,015នាក់៕​

Share This Post: