ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រកាសផ្តល់អាហារូបករណ៍និស្សិតកម្ពុជា ទៅសិក្សានៅចិន ៨កន្លែង ដែលរដ្ឋាភិបាលចិន ផ្តល់ជូនលោក

BY
Khmerpress
January 17, 2022
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ប្រកាសផ្តល់អាហារូបករណ៍និស្សិតកម្ពុជា ទៅសិក្សានៅចិន ៨កន្លែង ដែលរដ្ឋាភិបាលចិន ផ្តល់ជូនលោក

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសផ្តល់អាហារូបករណ៍ ចំនួន ៨កន្លែង ជូននិស្សិតកម្ពុជា ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ថ្នាក់ឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ដែលរដ្ឋាភិបាលចិន បានផ្តល់ជូនលោកឧបនាយករដ្ឋមន្ត្រី។

អាហារូបករណ៍ដែលផ្តល់ដោយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជូននិស្សិតកម្ពុជា ចំនួន ០៨កន្លែងនេះ គឺដើម្បីសិក្សាខាងបច្ចេកទេស និងបច្ចេកវិទ្យា ដែលនឹងឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ដូច្នេះ សម្រាប់បេក្ខជនដែលមានបំណងទទួលអាហារូបករណ៍នេះ សូមទំនាក់ទំនងជាមួយ លោកស្រី កែវ សិរីសុគន្ធារី តាមរយៈទូរសព្ទលេខ៖ ០១៧ ៥៦៩ ០៤១ ដើម្បីបំពេញបែបបទ និងលិខិតស្នាមផ្សេងៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: