ព័ត៌មានជាតិ

សាលាសង្កាត់ ស្ទឹងមានជ័យ បញ្ជាក់ថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ ដែលតា នៅម្តុំផ្សារក្រមួនជិតវត្តសាមគ្គីរង្សី

BY
Khmerpress
January 17, 2022
សាលាសង្កាត់ ស្ទឹងមានជ័យ បញ្ជាក់ថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ ដែលតា នៅម្តុំផ្សារក្រមួនជិតវត្តសាមគ្គីរង្សី

យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ ដែលតា ដែលមានទីតាំងផ្ទះជួលម្តុំផ្សារក្រមួនជិតវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ។

អាជ្ញាធរសង្កាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រុមការងារសង្កាត់ បានសហការជាមួយក្រុមគ្រូពេទ្យដឹកកូវីដ-១៩ បានបញ្ជូនអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ម្នាក់ទៅកាន់ មណ្ឌលព្យាបាល។ ដោយទីតាំងប្រឈមនិងហានិភ័យច្រើន មិនអាចឲ្យអ្នកជំងឺអាចព្យាបាលនៅផ្ទះបាន។

#សូមបន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានត្រឹមត្រូវ!
#សំខាន់មានប្រជាពលរដ្ឋ ស្គាល់ច្បាស់ក្រុមការងារសង្កាត់ គ្រប់ហេតុការណ៍ផ្សេង តែងតែមានមុខចុះដល់កន្លែងទីតាំងធ្វើការដោយទទួលខុសត្រូវ និងបានផ្សព្វផ្សាយព័ត៌មាន ទាន់ហេតុការណ៍ នៅក្នុងមូលដ្ឋានឲ្យប្រជាពលរដ្ឋ ដឹងទាន់ពេលវេលា៕ ដោយ៖ ខ្មែរណូត

Share This Post: